ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់សម្ពាធសេដ្ឋកិច្ចលើថៃ ដើម្បីឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
តាមការបញ្ជាក់ចេញពីមាត់ផ្ទាល់របស់លោក Siripong Angkasakulkiat ដែលជាអ្នកនាំពាក្យរដ្ឋបាលនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥, ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសថៃ ដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

លោក Siripong ប្រាប់អ្នកកាសែតក្នុងទីក្រុងបាងកកថា៖ «សហរដ្ឋអាមេរិកបានប្រើប្រាស់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីចរចាជាមួយរដ្ឋាភិបាល។ នេះគឺជាបញ្ហាប្រឈមថ្មីមួយសម្រាប់ក្រុមចរចាថ្មីរបស់ថៃ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃអង្គារនិងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanprapas ដើម្បីដោះស្រាយជាមួយអាមេរិក។ ជាមួយនឹងតម្រូវការថ្មីរបស់សហរដ្ឋអាមេរិកនេះ ការឈានដល់កិច្ចព្រមព្រៀងជាមួយកម្ពុជាបានក្លាយជាអាទិភាពមួយសម្រាប់រដ្ឋាភិបាល ដែលកំពុងព្យាយាមជំរុញសេដ្ឋកិច្ច មុនការបោះឆ្នោតនៅដើមឆ្នាំក្រោយ»។
កាលពីពេលកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ពន្ធ១៩%រួចទៅហើយ លើការនាំចេញរបស់ថៃ ដែលវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។
លោក ត្រាំ នឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

បើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan អំឡុងសន្និសីទកាសែតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥, មេដឹកនាំអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ហើយធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងគូឡាឡាំពួ»។
លោក Mohamad និយាយថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថានឹងឃើញមានការចុះហត្ថលេខាលើសេចក្តីប្រកាសរវាងប្រទេសជិតខាងទាំងពីរ ដើម្បីធានាបាននូវសន្តិភាពនិងបទឈប់បាញ់ប្រកបដោយនិរន្តរភាព»។
សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុងទីក្រុងគូឡាឡាំពួ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ នឹងធ្វើជាអធិបតីផ្ទាល់ ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅ ម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


