ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងធ្វើជាអធិបតីផ្ទាល់ ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅ ម៉ាឡេស៊ី
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan អំឡុងសន្និសីទកាសែតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥។

លោក Mohamad ប្រាប់ទៅអ្នកសារព័ត៌មានថា មេដឹកនាំអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ហើយធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងគូឡាឡាំពួ»។
លោក Mohamad បន្តថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលដែលនេះ យើងសង្ឃឹមថានឹងឃើញមានការចុះហត្ថលេខាលើសេចក្តីប្រកាសរវាងប្រទេសជិតខាងទាំងពីរ ដើម្បីធានាបាននូវសន្តិភាពនិងបទឈប់បាញ់ប្រកបដោយនិរន្តរភាព»។

សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុងទីក្រុងគូឡាឡាំពួ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា។
យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ក្រៅពីលោក ត្រាំ មេដឹកនាំពិភពលោកធំៗចំនួន៣រូបទៀត ក៏នឹងមកចូលរួមក្នុងផងដែរ ក្នុងនោះមានដូចជាប្រធានាធិបតីចិន Xi Jinping, ប្រធានាធីបតីប្រេស៊ីល Luiz Inácio Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


