ព័ត៌មានអន្ដរជាតិ
UNDP ប៉ាន់ស្មានការកសាងតំបន់ហ្កាហ្សាឡើងវិញនឹងត្រូវចំណាយប្រាក់៧០ពាន់លានដុល្លារ
ការសាងសង់តំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមឡើងវិញ នឹងត្រូវការថវិកាចំនួន៧០ពាន់លានដុល្លារ ដោយត្រូវការ២០ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំដំបូង។ នេះបើយោងតាមការប៉ាន់ស្មានដែលចេញផ្សាយកាលពីថ្ងៃអង្គារទី១៤ខែតុលាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

តួលេខនេះបានមកពីកម្មវិធី«Joint Damage and Needs Assessment» ដែលធ្វើឡើងរួមគ្នាដោយសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ហើយត្រូវបានបញ្ជាក់ដោយលោក Jaco Cilliers តំណាងពិសេសរបស់ UNDP សម្រាប់កម្មវិធីជំនួយដល់ប្រជាជនប៉ាឡេស្ទីន។
លោក Cilliers បាននិយាយថាមានសញ្ញាសន្យានៃការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក កាណាដា រដ្ឋអារ៉ាប់ បណ្តាប្រទេសអឺរ៉ុប និងស្ថាប័នអន្តរជាតិ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញក៏ត្រូវតែផ្តោតលើការធ្វើឲ្យវិស័យឯកជនរស់ឡើងវិញ តាមរយៈឥណទានខ្នាតតូច និងជំនួយ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់របស់ហ្គាហ្សា។
យោងតាមការវាយតម្លៃ ផ្ទះចំនួន ៤២៥ ០០០ខ្នង ប្រហែល ៨៤% នៃអគារទាំងអស់នៅហ្គាហ្សា ត្រូវបានបំផ្លាញ ឬខូចខាតចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣។ ការទម្លាក់គ្រាប់បែកដែលបានបញ្ចប់កាលពីថ្ងៃចន្ទក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ បានបង្កើតកម្ទេចថ្មប្រមាណ ៥៥លានតោននៅតំបន់ហ្គាហ្សា។
ប្រតិបត្តិការបោសសម្អាតបានចាប់ផ្តើមរួចហើយ ដោយមានកម្ទេចកម្ទីចំនួន ៨១ ០០០តោនត្រូវបានសម្អាត និង ១៣ ២០០តោនត្រូវបានកែច្នៃឡើងវិញ សម្រាប់ការត្រួសត្រាយផ្លូវ និងការសាងសង់ជម្រកបណ្តោះអាសន្ន។
លោក Cilliers បានកត់សម្គាល់ថា ក្រុមសង្គ្រោះនៅតែស្វែងរកសាកសពជនរងគ្រោះ នៅក្រោមគំនរបាក់បែក។ ជម្លោះបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៣ខែតុលា នៅពេលដែលចំណាប់ខ្មាំង២០នាក់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាត្រូវបានដោះលែងឲ្យទៅអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ១ ៨០៩នាក់៕



ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


