ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា វាយឆ្មក់មជ្ឈមណ្ឌលបោកប្រាស់ដ៏ធំក្បែរព្រំដែនថៃ ឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់
កាសែត Myanma Alinn បានរាយការណ៍កាលពីថ្ងៃចន្ទទី២០ខែតុលាថា យោធាមីយ៉ាន់ម៉ាបានរុះរើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅជិតព្រំដែនប្រទេសថៃ ដោយឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ និងរឹបអូសបានបន្ទះអ៊ីនធឺណិតផ្កាយរណប Starlink រាប់សិបគ្រាប់។

ការវាយឆ្មក់បានកំណត់គោលដៅនៅ KK Park ដែលជាបរិវេណឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ល្បីមួយនៅខាងក្រៅក្រុង Myawaddy ក្នុងរដ្ឋ Kayin ដែលជាផ្នែកមួយនៃការបង្រ្កាបទ្រង់ទ្រាយធំលើការក្លែងបន្លំតាមអ៊ីនធឺណិត ការលេងល្បែងខុសច្បាប់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងព្រំដែនដែលបានចាប់ផ្តើមនៅដើមខែកញ្ញា។
យោងតាមទីភ្នាក់ងារព័ត៍មាន AP ទាហានមីយ៉ាន់ម៉ា បានរឹបអូសបន្ទះអ៊ីនធឺណិត Starlink ចំនួន៣០គ្រាប់ និងបានរកឃើញអគារដែលមិនបានចុះបញ្ជីជាង២៦០អគារ ដែលត្រូវបានប្រើក្នុងការបោកប្រាស់។ រូបថតដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញឲ្យឃើញទាហានកំពុងធ្វើការវាយឆ្មក់ ទោះបីកាលបរិច្ឆេទពិតប្រាកដនៃប្រតិបត្តិការនេះមិនច្បាស់លាស់ក៏ដោយ។
លោក Zaw Min Tun អ្នកនាំពាក្យរបបយោធាបានចោទប្រកាន់មេដឹកនាំនៃសហភាពជាតិ Karen (KNU) ដែលជាក្រុមជនជាតិភាគតិចប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងដោយយោធាថា មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការ KK Park ដែលជាការចោទប្រកាន់ដែល KNU បានបដិសេធម្តងហើយម្តងទៀត។
អាជ្ញាធរបាននិយាយថា បុគ្គលចំនួន ២ ១៩៨នាក់ត្រូវបានឃុំខ្លួន ប៉ុន្តែមិនបានបង្ហាញពីសញ្ជាតិរបស់ពួកគេទេ។ បរិវេណនោះត្រូវបានគេរាយការណ៍ថាជាកន្លែងស្នាក់នៅរបស់កម្មករ ដែលត្រូវបានជួញដូរពីប្រទេសផ្សេងទៀត ហើយត្រូវបានបង្ខំឲ្យចូលទៅក្នុងការបោកប្រាស់តាមអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងស្នេហាក្លែងក្លាយ និងគម្រោងវិនិយោគ។
ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទូទាំងអាស៊ីអាគ្នេយ៍។ Starlink ដែលជាផ្នែកមួយនៃក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk មិនមានអាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ។ យ៉ាងណាមិញ បន្ទះអ៊ីនធឺណិតផ្កាយរណបដែលរឹបអូសបានដែលគេជឿថាត្រូវបានរត់ពន្ធ ដើម្បីអនុញ្ញាតឲ្យប្រតិបត្តិករបោកប្រាស់អាចចូលប្រើអ៊ីនធឺណិតល្បឿនលឿនដោយឯករាជ្យ ជៀសផុតពីការគ្រប់គ្រងរបស់រដ្ឋាភិបាល។
អាជ្ញាធរក្នុងតំបន់ រួមទាំងប្រទេសចិន និងថៃ បាននិងកំពុងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការបោកប្រាស់ឆ្លងដែន ដែលបានបង្ខាំងកម្មកររាប់ពាន់នាក់នៅក្នុងបរិវេណផ្សេងៗនៅតាមព្រំដែន។
កាលពីខែកុម្ភៈ ប្រតិបត្តិការរួមគ្នាក្នុងចំណោមប្រទេសទាំងបីបានជួយរំដោះមនុស្សរាប់ពាន់នាក់ពីកន្លែងស្រដៀងគ្នានេះ ប៉ុន្តែមន្ត្រី និងក្រុមសិទ្ធិមនុស្សនិយាយថា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងតំបន់នៅតែបន្តរីកដុះដាល ទោះបីជាមានការវាយឆ្មក់ម្តងហើយម្តងទៀតក៏ដោយ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


