Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលទម្លាក់គ្រាប់បែកទម្ងន់​សរុប​១៥៣​តោន​លើហ្គាហ្សា បន្ទាប់ពីបទ​ឈប់បាញ់

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់សភាកាលពីថ្ងៃចន្ទ​ទី​២០​ខែតុលា​ថា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក​១៥៣​តោនទៅលើតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថាជាការបំពានបទឈប់បាញ់ដោយក្រុមហាម៉ាស។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ណេតាន់យ៉ាហ៊ូ បាន​ប្រាប់សភា​អ៊ីស្រាអែល​ថា​ «​ដៃ​ម្ខាង​របស់​យើង​កាន់​អាវុធ ដៃ​ម្ខាង​ទៀត​ត្រូវ​បាន​លាត​ចេញ​ដើម្បី​សន្តិភាព​។ អ្នក​បង្កើត​សន្តិភាព​ជាមួយ​នឹង​ភាព​​ខ្លាំង មិន​មែន​​ភាព​​ទន់​ខ្សោយ​ទេ។ សព្វ​ថ្ងៃ​នេះ អ៊ីស្រាអែល​គឺ​ខ្លាំង​ជាង​ពេល​មុន»។

ការទម្លាក់គ្រាប់បែកនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីមួយ បន្ទាប់ពីការស្លាប់របស់ទាហានអ៊ីស្រាអែលពីរនាក់នៅក្នុងការវាយប្រហារដោយ​ក្រុម​សកម្មប្រយុទ្ធហាម៉ាស។ ក្រុម​ប៉ាឡេស្ទីន​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ ដោយ​និយាយ​ថា ​ខ្លួន​មិន​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នេះ​ឡើយ។

ការវាយប្រហារនេះ បានកត់សម្គាល់ពីការទម្លាក់គ្រាប់បែកដ៏ធ្ងន់បំផុតរបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីដើមខែ ក្រោមផែនការសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ អំពើហិង្សាជាថ្មី បានធ្វើឲ្យ​មានការព្រួយបារម្ភថា បទឈប់បាញ់ដ៏ផុយស្រួយ​ដែល​ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមសន្តិភាពមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចដួល​រលំ​ទៅវិញ ប្រសិនបើអរិភាពនៅតែបន្ត។

បើ​យោង​តាម​របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៩៧នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ខែតុលាមក។ រដ្ឋាភិបាល​ហ្គាហ្សា បានកត់ត្រាអំពីការរំលោភបទឈប់បាញ់ចំនួន៨០លើក ក្នុងនោះមានរហូតដល់ទៅ២១លើកដែលកើតឡើងត្រឹមមួយថ្ងៃអាទិត្យទី១៩៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម