ព័ត៌មានអន្ដរជាតិ
ឥណ្ឌាឡើងលេខ ២ លើប្រេស៊ីលជាប្រទេសឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរបំផុតក្នុងលោក
ត្រឹមតែមួយយប់ប៉ុណ្ណោះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩ជាប់កំណត់ត្រាគឺ១៦៨ ៩១២នាក់។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃចន្ទ ទី១២ ខែមេសា ដែលរុញច្រានប្រទេសមួយនេះឡើងទៅឈរលេខ២នៅពីលើប្រទេសប្រេស៊ីលជាប្រទេសទទួលរងធ្ងន់ធ្ងរបំផុតដោយកូវីដ-១៩។

យោងតាមទិន្នន័យបង្ហាញថា ករណីឆ្លងកូវីដ-១៩សរុបនៅប្រទេសឥណ្ឌាឡើងដល់១៣.៥៣លាននាក់ ខណៈករណីឆ្លងនៅប្រទេសប្រេស៊ីលមាន១៣.៤៥លាននាក់។ ចំណែកសហរដ្ឋអាមេរិកនៅតែឈរលេខ១ជាមួយនឹងការឆ្លងសរុប៣១.២លាននាក់។
ទោះបីជាយ៉ាងណា ចំពោះទិន្នន័យអ្នកស្លាប់វិញ ប្រទេសឥណ្ឌាមានចំនួន១៧០ពាន់នាក់ ខណៈប្រេស៊ីលមានរហូតដល់៣៥៣ពាន់នាក់ ខណៈសហរដ្ឋអាមេរិកមានអ្នកស្លាប់ដល់ ៥៦២ពាន់នាក់។

សកម្មភាពជាច្រើនដែលជាដើមហេតុដូចជា ការជួបជុំនៃការបោះឆ្នោតដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Narendra Modi និងឥស្សរៈជនជាន់ខ្ពស់ផ្សេងទៀត ក៏ដូចជាពិធីបុណ្យ និងការជួបជុំបែបសាសនាដែលមានមនុស្សច្រើនកុះករ ប៉ុន្តែខ្វះការប្រុងប្រយ័ត្នចំពោះកូវីដ-១៩។
អ្នកជំនាញបាននិយាយថា បន្ទាប់ពីការផ្ទុះឡើងខ្លាំងលើកទី១កាលពីចុងឆ្នាំមុន មេដឹកនាំឥណ្ឌាបានបញ្ឈប់ការប្រុងប្រយ័ត្នរបស់ពួកគេ។ មានការអនុញ្ញាត ឬថែមទាំងជំរុញប្រជាជនដែលធ្វើឲ្យកើតមានឥរិយាបថគ្រោះថ្នាក់។ ពួកគេមើលស្រាលវីរុសកូវីដ-១៩ ដោយបើកសេដ្ឋកិច្ចឡើងវិញលឿនពេក និងទូលំទូលាយទៀតផង។
ប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់កាលពីចុងខែមករាថា ការផ្ទុះកូវីដ-១៩នៅប្រទេសឥណ្ឌាបានថយចុះ ទីក្រុងមុមប៉ៃបានបើកដំណើរការបណ្តាញផ្លូវរថភ្លើងក្រោមដីឡើងវិញ ហើយអាជ្ញាធរបានបណ្តោយឲ្យមនុស្សរាប់ពាន់នាក់ចូលមើលការប្រកួតកីឡាគ្រីឃីតអន្តរជាតិនៅពហុកីឡដ្ឋាន។
មនុស្សជាច្រើននៃប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន១.៣៥ពាន់លាននាក់បានព្រងើយកន្តើយនឹងការពាក់ម៉ាស់ និងគម្លាតសង្គម ខណៈអ្នកនយោបាយរាប់ទាំងលោកនាយករដ្ឋមន្ត្រី Modi និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Amit Shah បានស្វាគមន៍អ្នកគាំទ្ររាប់ពាន់នាក់ក្នុងការជួបជុំនៃការបោះឆ្នោតដោយភាគច្រើនមិនពាក់ម៉ាស់ការពារ៕
ប្រែសប្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


