ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងថ្កោលទោសទណ្ឌកម្មថ្មីរបស់អាមេរិក ហើយចាត់ទុកថាជាព័ស្តុតាងនៃចរិតអរិភាព
ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ទី៦វិច្ឆិកានេះបានបរិហារទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើបុគ្គល និងអង្គការនានាដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយនិយាយថា ទង្វើនេះបានឆ្លុះបញ្ចាំងពី«ចរិតដ៏អាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតអរិភាព» ចំពោះទីក្រុងព្យុងយ៉ាង។

ការរិះគន់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៨នាក់ និងអង្គភាពចំនួន២ ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ពីគម្រោងខុសច្បាប់របស់កូរ៉េខាងជើង។ វ៉ាស៊ីនតោនបាននិយាយថា ពួក Hacker បានធ្វើប្រតិបត្តិការក្រោមការឧបត្ថម្ភរបស់រដ្ឋ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយលួច និងលាងលុយជាង៣ពាន់លានដុល្លារ ដែលភាគច្រើនជារូបិយប័ណ្ណគ្រីបតូក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិកលោក Kim Un Chol បានថ្កោលទោសទង្វើនេះថាជាការដាក់ទណ្ឌកម្មឯកតោភាគីជុំទី៥ ដែលដាក់ដោយរដ្ឋបាលអាមេរិកថ្មីចាប់តាំងពីចូលកាន់តំណែង។
លោក Kim បានលើកឡើងថា «តាមរយៈការធ្វើដូច្នេះ រដ្ឋបាលសហរដ្ឋអាមេរិកបានបង្ហាញជំហររបស់ខ្លួនទាំងស្រុងថា វានឹងក្លាយជាអរិភាពចំពោះកូរ៉េខាងជើងនៅទីបញ្ចប់» ដោយបន្ថែមថា វិធានការនេះនឹងមិនផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាងទេ។
ទណ្ឌកម្មនេះ ត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញឆន្ទៈជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីនាពេលថ្មីៗនេះ ដែលជាការផ្តល់ជូនដែលមិនទាន់មានការឆ្លើយតបពីទីក្រុងព្យុងយ៉ាង។
លោកត្រាំ និងលោកគីម បានរៀបចំកិច្ចប្រជុំកំពូលចំនួន៣ដងក្នុងអំឡុងអាណត្តិដំបូងរបស់លោកត្រាំ ប៉ុន្តែកិច្ចពិភាក្សាមិនជោគជ័យ ជុំវិញបញ្ហាបន្ធូរបន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


