ព័ត៌មានអន្ដរជាតិ
អាជីវករថៃ លក់ដូរមិនដាច់ ក៏កើតជំងឺផ្លូវចិត្ត យកអង្រែ វាយសម្លាប់សមាជិកគ្រួសារខ្លួន ៤នាក់
អាជីវករថៃម្នាក់ លក់ដូរមិនដាច់ក៏កើតមានជំងឺផ្លូវចិត្ត ឈានដល់ការសម្លាប់សមាជិកគ្រួសារខ្លួនឯងចំនួន៤នាក់ រួចក៏ចង.កធ្វើអត្តឃាតតាមក្រោយ។

តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះកើតឡើងនៅស្រុក Sriracha នៃខេត្ត Chonburi កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈប៉ូលិសបានឲ្យដឹងថា ឃាតករគឺជាអ្នកលក់មឹក ដែលបានប្រើអង្រែដើម្បីវាយសម្លាប់សមាជិកគ្រូសារនៅក្នុងផ្ទះ ហើយក្នុងចំណោមអ្នកស្លាប់ ក៏មានក្មេងស្រីអាយុ១ឆ្នាំផងដែរ។
គេមិនទាន់ច្បាស់ឡើយថាតើហេតុផលដែលជំរុញឲ្យបុរសម្នាក់នេះសម្លាប់សមាជិកគ្រួសារគឺបណ្តាលមកពីគ្មានប្រាក់សងបំណុលគេ ដោយសារតែគ្មានចំណូលពីការលក់ដូរ ព្រោះតែការបិទព្រំដែនឬក៏យ៉ាងណា គ្រាន់តែគេដឹងថា មុនកើតហេតុឃាតករ បានធ្វើដំណើរមកខេត្ត ស្រះកែវ ជាប់ព្រំដែនកម្ពុជា។

ជុំវិញរឿងនេះ ប៉ូលិសថៃកំពុងធ្វើកោសល្យវិច័យនិងបើកការស៊ើបអង្កេតជាបន្ត ដើម្បីរកមូលហេតុពិតនៅពីក្រោយករណីដ៏សាហាវនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនថៃ កំពុងភ័យខ្លួន ព្រោះស្ថានភាពទំនប់ធំៗ កាន់តែមិនស្រួល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


