ព័ត៌មានអន្ដរជាតិ
ទីបំផុត ទាហានមីយ៉ាន់ម៉ាផ្ទុះអាវុធជាមួយក្រុមឧទ្ទាមភាគតិចស្លាប់ច្រើននាក់
ការបាញ់គ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុម និងរបបយោធាមីយ៉ាន់ម៉ាបានកើតឡើងនៅទីតាំងផ្សេងៗគ្នាជាច្រើននៅភាគខាងជើង និងឥសាន្តប្រទេសកាលពីថ្ងៃចន្ទ។
ជាលទ្ធផលនៃការផ្ទុះអាវុធនេះបណ្តាលឲ្យស្លាប់ និងរបួសយោធាជាច្រើន ក្នុងនោះមេបញ្ជាការកងវរសេនាតូចម្នាក់ម្នាក់របស់របបយោធាក៏បានស្លាប់ ហើយក៏មានចាប់ខ្លួនទាហានមួយចំនួនទៀត។

ការប៉ះទង្គិចគ្នាខ្លាំងរវាងកងទ័ពឯករាជ្យ Kachin (KIA) និងរបបយោធាមីយ៉ាន់ម៉ាបានកើតឡើងនៅតំបន់ Dokphoneyan ទីប្រជុំជន Momauk របស់រដ្ឋ Kachin។ ភាពតានតឹងបានកំពុងកើនឡើង ចាប់តាំងពីកងទ័ពឯករាជ្យ KIA បានកាន់កាប់មូលដ្ឋានទ័ព Alaw Bum កាលពីថ្ងៃទី២៥ខែមីនា ជិតព្រំដែនចិន ដែលកាលពីមុនគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា។
មន្ត្រីព័ត៌មាន KIA លោកវរសេនីយ៍ទោ Naw Bu បានប្រាប់សារព័ត៌មានក្នុងស្រុកបាននិយាយថា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើកក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះដើម្បីព្យាយាមដណ្តើមយកមូលដ្ឋានទ័ពពី KIA មកកាន់កាប់វិញ។
លោក Naw Bu ថា ៖«របបយោធាមីយ៉ាន់ម៉ាបានពង្រឹងកម្លាំងទាហានរបស់ពួកគេបន្ថែម ហើយការប៉ះទង្គិចអាចនឹងកើតមានទៀតថ្ងៃនេះ (អង្គារ ទី១៣ មេសា)»។
មន្ត្រីរបស់ KIA ម្នាក់នៅមូលដ្ឋានបាននិយាយថា ទាហានជាច្រើន ក្នុងនោះមានទាំងមេបញ្ជាការកងវរសេនាតូចថ្មើរជើង Battalion No. 387 របស់យោធាមីយ៉ាន់ម៉ាម្នាក់ត្រូវបាន KIA សម្លាប់កំឡុងការប្រយុទ្ធកាលពីថ្ងៃចន្ទ។ លោកថា កងទ័ព KIA ក៏បានចាប់ខ្លួនទាហានមីយ៉ាន់ម៉ា៨នាក់។
អ្នកស្រុកម្នាក់បាននិយាយថា គ្រាប់បែក៦គ្រាប់ត្រូវបានទម្លាក់នៅលើទឹកដីដែលជាអធិបតេយ្យភាពរបស់ចិនកំឡុងពេលការវាយប្រហារតាមផ្លូវអាកាស។ នៅលើទឹកដីរបស់ចិននោះគ្មាននរណាម្នាក់របួសទេ ខណៈគ្រាប់បែកធ្លាក់លើដីស្រែ។
នៅតំបន់ Momauk ក៏មានការប្រយុទ្ធគ្នា បន្ទាប់ពី KIA បានកាន់កាប់ប៉ុស្តិ៍ប៉ូលិសពីរកន្លែង និងមូលដ្ឋានទ័ពមួយកន្លែងនៅ Tarpein Bridge។ ជនស៊ីវិល៣នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានោះ បន្ទាប់ពីទាហានបានបាញ់គ្រាប់ផ្លោងទៅលើភូមិ។
បន្ទាប់ពី KIA បានបដិសេធទទួលស្គាល់របបយោធា ការបាញ់គ្នាត្រូវបានគេរាយការណណ៍ថា បានកើតមានឡើងនៅរដ្ឋ Kachin និងភាគឥសាន្តរដ្ឋ Shan ចាប់តាំងពីថ្ងៃទី១១ ខែមីនា។ កងទ័ព KIA បានវាយប្រហារលើទីបញ្ជាការយោធា និងប៉ូលិសមីយ៉ាន់ម៉ា ព្រមទាំងគំរាមបង្កើតការវាយប្រហារថែមទៀត ប្រសិនបើរបបយោធាមីយ៉ាន់ម៉ានៅតែបន្តបាញ់សម្លាប់អ្នកតវ៉ាទូទាំងប្រទេស។
នៅយប់ថ្ងៃចន្ទ មានសេចក្តីរាយការណ៍ថា ការប្រយុទ្ធគ្នាបានកើតមានឡើងរវាងរបបយោធាមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិ Ta’ang (TNLA) នៅតំបន់សំបូរត្បូង Mogoke ក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។
អ្នកភូមិ Mogoke ម្នាក់បាននិយាយថា ៖«យើងបានឮសំឡេងផ្ទុះអាវុធធុនធំចាប់ពីម៉ោង៧កន្លះយប់រហូតដល់ម៉ោង១០កន្លងយប់។ យើងឮសំឡេងបាញ់អាវុធច្រើនណាស់។ នៅព្រឹកថ្ងៃអង្គារ៍នេះ យើងបានឃើញ ទាហានបានពង្រឹងកម្លាំងទ័ពនៅតំបន់នោះបន្ថែម»។ ប៉ុន្តែមិនមានព័ត៌មានពីការស្លាប់ ឬរបួសឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


