ព័ត៌មានអន្ដរជាតិ
លោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
ជុំវិញភាពតានតឹងរវាងថៃ និងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្ម ជាពិសេសក្រោយពេលក្រុងវ៉ាស៊ីនតោនដាក់សម្ពាធឲ្យក្រុងបាងកកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ នាយករដ្ឋមន្ត្រីថៃលោកអានុទីន ឆានវីរៈគុល បានចេញបញ្ជាឲ្យបញ្ឈប់ការទិញយន្តហោះចម្បាំង F16 និងយន្តហោះផ្សេងៗទៀតពីអាមេរិក។ នេះបើយោងតាមការបង្ហោះយ៉ាងព្រោងព្រាតនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកយោធាថៃ (Thai Army) និងផេកថៃល្បីៗជាច្រើនទៀតកាលពីថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០២៥។

ការបញ្ឈប់ការបញ្ជាទិញនេះ ត្រូវគេដឹងថាធ្វើឡើងបន្ទាប់ពីអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយថៃ ដោយដាក់លក្ខខណ្ឌឲ្យក្រុងបាងកកត្រូវប្តេជ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា។ ក្រសួងការបរទេសថៃ បានឲ្យដឹងថា ប្រទេសថៃបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខថៃ–កម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃ–អាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេ។
ថៃបច្ចុប្បន្នមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រហែល៥៤គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ដោយយន្តហោះជាច្រើនបានចាប់ផ្តើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០។ ថៃក៏ត្រូវបានគេកត់សម្គាល់ផងដែរថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទិញយន្តហោះ F-16A/B មួយចំនួនធំពីឃ្លាំងស្តុកសព្វាវុធរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក តម្លៃសម្រាប់ម៉ូដែល F-16A/B ដែលថៃបានទិញគឺចន្លោះពី ៣០លានទៅ ៦០លានដុល្លារ ឬច្រើនជាងនេះក្នុងមួយគ្រឿងៗ។
យ៉ាងណាមិញ កងទ័ពអាកាសថៃថ្មីៗនេះបានសម្រេចចិត្តទិញយន្តហោះចម្បាំង JAS-39 Gripen E/F របស់ប្រទេសស៊ុយអែតវិញ សម្រាប់កងយន្តហោះចម្បាំងនាពេលអនាគតរបស់ខ្លួន ជំនួសឲ្យម៉ូដែលចុងក្រោយ F-16 Block 70/72 ដោយសារតែកត្តាដូចជាលក្ខខណ្ឌប្រាក់កម្ចី និងការចុះសម្រុងតាមយុទ្ធសាស្ត្ររវាងថៃ-អាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


