ព័ត៌មានអន្ដរជាតិ
អគាររដ្ឋសភាថៃតម្លៃ២ម៉ឺនលានបាតរងការរិះគន់៖ កម្រាលឈើពុកផុយ ពិដានលេចទឹក និងទឹកដក់នៅប្រអប់ភ្លើង
លោក វាចរៈ ពេជ្រថង (Watchara Phetthong) អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងខ្លាំងអំពីអគាររដ្ឋសភាថ្មីតម្លៃ ២០ ០០០លានបាត (ជាង៦១០លានដុល្លារ) ដោយសារមានចំណុចខ្វះខាតធ្ងន់ធ្ងរជាច្រើនដែលមិនត្រឹមត្រូវតាមកិច្ចសន្យាសាងសង់។

លោក វាចរៈ ដែលបានចុះទៅត្រួតពិនិត្យអគារផ្ទាល់ បានលើកឡើងពីកំហុសឆ្គងដែលឆ្លុះបញ្ចាំងពីការខាតបង់ប្រាក់ពន្ធប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា៖
- ឈើពុកផុយ និងក្លែងក្លាយ៖ តាមកិច្ចសន្យា កម្រាលឈើនៃអគាររដ្ឋសភាត្រូវតែជាឈើតាកៀងថង (Takien Thong) សុទ្ធគ្រប់បន្ទះ ប៉ុន្តែលោកបានរកឃើញថា មានឈើតាកៀងថងក្លែងក្លាយហើយត្រូវកណ្ដៀរស៊ី និងពុកផុយ។ លោកបានប្រមូលយកសំណាកឈើទាំងនោះដើម្បីដាក់ជូនលោក Wan Muhamad Noor Matha ប្រធានរដ្ឋសភារួចហើយ។
- ទឹកលេច និងគ្រោះថ្នាក់អគ្គិសនី៖ បន្ទប់សម្រាកលេខ៥១៣ មានទឹកលេច ពិដានធ្លាយ និងថ្នាំលាបមិនពេញលេញ។ ធ្ងន់ធ្ងរជាងនេះ ទឹកបានដក់លិចប្រអប់ភ្លើងដែលបង្កប់ក្នុងកម្រាលឥដ្ឋនៅតាមច្រកចូល ដែលអាចបណ្តាលឲ្យមានឆ្លងចរន្តអគ្គិសនីឆក់ដល់សមាជិកសភា ព្រឹទ្ធសមាជិក មន្ត្រីរាជការ និងសាធារណជន។
- ការរាំងស្ទះផ្លូវជនពិការ៖ នៅច្រកចូលខាងមុខសភា មានការសាងសង់ទំនប់រារាំងមិនឲ្យទឹកភ្លៀងហូរចូលសភា ដែលទង្វើនេះបានបិទផ្លូវសម្រាប់រទេះជនពិការមិនឲ្យចូលអគារសភាបាន។
លោក វាចរៈ បានចោទសួរទៅកាន់គណៈកម្មាធិការទទួលបន្ទុករបស់រដ្ឋសភា ថាតើពួកគេបានទទួលការងារដែលខុសពីកិច្ចសន្យាយ៉ាងច្បាស់ឃើញនឹងភ្នែកនេះដោយរបៀបណា។ លោកក៏បានសួរទៅកាន់ការិយាល័យត្រួតពិនិត្យថវិកាជាតិ និងគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ ថាតើពួកគេនៅតែបំពេញតួនាទីឬអត់ ដោយខ្លាចឥទ្ធិពលរបស់អ្នកនយោបាយ។
លោកបានអំពាវនាវដល់សមាជិកសភា និងព្រឹទ្ធសមាជិកថា «កុំទៅត្រួតពិនិត្យអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម ឬស្ថាប័នដទៃទៀត។ សូមបោសសម្អាតផ្ទះខ្លួនឲ្យតែស្អាតទៅ—បោសសម្អាតរដ្ឋសភារបស់លោកអ្នកឲ្យស្អាត ជាគំរូល្អមុនសិនទៅ បានឬអត់?»៕





ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


