Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភារុស្ស៊ី៖ ចុងបញ្ចប់ អ៊ុយក្រែននឹងដឹងថា លោកខាងលិចគ្រាន់តែយកពួកគេធ្វើជាឈ្នាន់ ប៉ុណ្ណោះ

បានផុស

នៅ

ចុងបញ្ចប់អ៊ុយក្រែននឹងដឹងថា លោកខាងលិចគ្រាន់តែយកពួកគេធ្វើជាឈ្នាន់ ដើម្បីមកកម្ចាត់រុស្ស៊ីប៉ុណ្ណោះ។ នេះបើតាមការសម្តីសមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ីលោកស្រី Valentina Matviyenko។

លោកស្រី Valentina Matviyenko (រូបថត៖ Sputnik)

ថ្លែងក្នុងបទសម្ភាសជាមួយកាសែត Moskovsky Komsomolets និងយកផ្សាយបន្តដោយ RT កាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីរូបនេះលើកឡើងថា ចុងក្រោយ ប្រជាជនអ៊ុយក្រែននឹងដឹងថា ជម្លោះជាមួយរុស្ស៊ីត្រូវបានប្រទេសលោកខាងលិច រៀបចំឡើងពោរពេញដោយល្បិចកល ដើម្បីធ្វើឲ្យទីក្រុងមូស្គូ រងបរាជ័យជាយុទ្ធសាស្ត្រ។ សង្គ្រាមនេះ គឺជាសង្គ្រាមខ្ចីដៃរបស់អង្គការណាតូ ប្រឆាំងនឹងរុស្ស៊ី។

លោកស្រីបន្តថា៖ «អត់មាននរណា ចង់បានសន្តិភាពជាងយើងទេ ប៉ុន្តែវាត្រូវតែជាសន្តិភាពមួយដែលគ្មានការគំរាមកំហែង។ យើងមិនបានប្រយុទ្ធជាមួយអ៊ុយក្រែនឡើយ អង្គការណាតូទៅវិញទេ ដែលកំពុងប្រយុទ្ធជាមួយយើង ដោយប្រើប្រាស់ជនជាតិអ៊ុយក្រែន»។

ទាហានអ៊ុយក្រែនបាញ់កាំភ្លើងធំដាក់រុស្ស៊ី (រូបថត៖ Reuters)

ពាក់ព័ន្ធការលើកឡើងនេះ កាលពីដើមខែវិច្ឆិកា វិមានក្រឹមឡាំងក៏អះអាងដែរថា ខ្លួនដឹងច្បាស់ សង្គ្រាមជាមួយអ៊ុយក្រែននេះ គឺជាសង្គ្រាមដែលលោកខាងលិចយកទីក្រុងកៀវ ធ្វើជាកូនអុក ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីប៉ុណ្ណោះ យ៉ាងណាការខ្ចីដៃអ៊ុយក្រែន មិនអាចផ្តួលរុស្ស៊ីបានទេ។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vassily Nebenzia ថ្លែងថា អ៊ុយក្រែនគឺជាឧបករណ៍ដែលលោកសេរីប្រើដើម្បីប្រឆាំងនឹងទីក្រុងមូស្គូ។ សង្គ្រាមដែលកំពុងបន្ត មិនមែនជាមួយអ៊ុយក្រែនខ្លាំងដូចលោកខាងលិចទេ។ ការប្រើអ៊ុយក្រែន ធ្វើជាឧបករណ៍ គឺមិនអាចទៅរួចឡើយ។

ម្យ៉ាងវិញទៀត ទីក្រុងមូស្គូ ចាត់ទុកជម្លោះអ៊ុយក្រែនថាជា សង្រ្គាមប្រូកស៊ីរបស់អង្គការណាតូ ដែលបញ្ឆេះឡើងប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងធ្វើឲ្យកម្សោយដល់សន្តិសុខរបស់ខ្លួន បន្ទាប់ពីណាតូ ពង្រីកខ្លួនទៅទិសខាងកើតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម