Connect with us

ព័ត៌មានអន្ដរជាតិ

២១​ប្រទេស​​​ចូលរួម​ក្នុង​គម្រោង PURL បង្កើន​ជំនួយ​ឲ្យ​អ៊ុយក្រែនដល់​​៤ពាន់​លាន​ដុល្លារ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​លោក Andriy Sybiha បាន​និយាយ​​​ថា ប្រទេស​ចំនួន​​២១​​បាន​ចូលរួម​ក្នុង​កម្មវិធី​បញ្ជី​តម្រូវការ​អាទិភាព​អ៊ុយក្រែន (PURL) ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​កៀវ​​ក្នុង​ការ​លទ្ធកម្ម​អាវុធ​អាមេរិក ដោយមាន​ការប្តេជ្ញាចិត្ត​សរុប​ឥឡូវនេះ​លើសពី​៤​ពាន់​លាន​ដុល្លារ​។

លោក Andriy Sybiha (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​ Kyiv Post កាល​​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២៥ គម្រោង PURL ដែល​សម្របសម្រួល​ដោយ​អង្គការ​ណាតូ អនុញ្ញាត​​ឲ្យ​​រដ្ឋ​ដែល​ចូលរួម​ប្រមូល​មូលនិធិ​ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស គ្រាប់រំសេវ និង​ឧបករណ៍​សមរភូមិ​ផ្សេងៗទៀត​ដែល​ផលិត​ដោយ​អាមេរិក ដែល​អ៊ុយក្រែន​ត្រូវ​ការ​ខ្លាំងបំផុត​។

លោក Sybiha បាន​​ប្រាប់​ថា កម្មវិធី​នេះ​បានទទួល​ការ​សន្យា​បន្ថែម​ប្រមាណ​១​ពាន់​លាន​ដុល្លារ​នៅ​សប្តាហ៍​នេះ រួម​ជាមួយ​សមាជិក​ថ្មី​ចំនួន​​៥​ប្រទេស​។ នេះ​ជាលើកដំបូង ដែល​មាន​​ការចូលរួម​​ពី​​ប្រទេស​មិនមែន​ជា​សមាជិក​ណាតូ ដោយ​ក្នុង​នោះ​មាន​ដូចជា អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​បាន​ហៅ​ការប្តេជ្ញាចិត្ត​ថ្មីៗ​នេះ​ថា​ជា ជំហាន​ជាក់ស្តែង​ដែល​ពង្រឹង​ការការពារ​របស់​​អ៊ុយក្រែន និង​ផ្តល់​​ឲ្យ​​ទាហាន​​ជួរ​មុខ​​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​ទប់ទល់​ការវាយប្រហារ​របស់​រុស្ស៊ី​៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម