Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ និងជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី ចិន-រុស្ស៊ី សមយុទ្ធលើដែនអាកាសរួមគ្នា

បានផុស

នៅ

ប្រមុខណាតូលោក Mark Rutte និងរដ្ឋមន្ត្រីការពារជាតិជប៉ុនកាលពីថ្ងៃពុធទី១០ធ្នូ បានចែករំលែក «ការព្រួយបារម្ភយ៉ាងខ្លាំង» របស់ពួកគេរៀងៗខ្លួន អំពីការល្បាតរួមគ្នាថ្មីៗនេះ ដោយយន្តហោះចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីក្រុងតូក្យូ។

ប្រមុខអង្គការណាតូ លោក Mark Rutte បានថ្លែងតាមរយៈសន្និសីទវីដេអូជាមួយជប៉ុន លោក Shinjiro Koizumi នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អំពីភាពតានតឹងសន្តិសុខកាន់តែកើនឡើងជាមួយរុស្ស៊ី និងចិននៅអាស៊ី។ រូបភាព៖ shinjirokoiz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម CNN បានចុះផ្សាយថា ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារ ខណៈដែលទំនាក់ទំនងជប៉ុន-ចិន កាន់តែអាក្រក់ទៅៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានអត្ថាធិប្បាយអំពីតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។

ក្រសួងបាននិយាយថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសន្និសីទវីដេអូរយៈពេល ១៥ នាទីកាលពីម្សិលមិញ រវាងលោក Rutte និងរដ្ឋមន្ត្រីការពារជាតិ Shinjiro Koizumi ដោយភាគីទាំងពីរបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេលើឧប្បត្តិហេតុនេះ ហើយបានព្រមព្រៀងគ្នាក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Koizumi ក៏បានជម្រាបជូនលោក Rutte អំពីឧប្បត្តិហេតុថ្មីៗមួយទៀត ដែលពាក់ព័ន្ធនឹងយន្តហោះចិន ដែលចាក់សោរ៉ាដារបស់ខ្លួនទៅលើយន្តហោះជប៉ុននៅជិតតៃវ៉ាន់។

យោងតាមទីក្រុងតូក្យូ យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ Tu-95 របស់រុស្ស៊ីពីរគ្រឿងកាលពីថ្ងៃអង្គារ បានហោះចេញពីសមុទ្រជប៉ុន ដើម្បីជួបជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនពីរគ្រឿង នៅសមុទ្រចិនខាងកើត បន្ទាប់មកបានធ្វើការហោះហើររួមគ្នាជុំវិញប្រទេស។

ដោយឡែក ទីក្រុងប៉េកាំងបានបញ្ជាក់តបវិញថា ខ្លួនបានរៀបចំសមយុទ្ធជាមួយយោធារុស្ស៊ីស្របតាម ផែនការសហប្រតិបត្តិការប្រចាំឆ្នាំតែប៉ុណ្ណោះ។ ចំណែកឯទីក្រុងមូស្គូ ក៏បានពណ៌នាអំពីសមយុទ្ធនេះថាជាសមយុទ្ធធម្មតាមួយ ដោយថា វាមានរយៈពេល៨ម៉ោង ហើយយន្តហោះចម្បាំងបរទេសមួយចំនួនបានហោះតាមយន្តហោះរុស្ស៊ី និងចិនដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ទីក្រុងមូស្គូ ចំអកមន្ត្រីសហភាពអឺរ៉ុប ឲ្យទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម