Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ ចំអកមន្ត្រីសហភាពអឺរ៉ុប ឲ្យទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ

បានផុស

នៅ

ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen ថាមិនចេះអក្សរ និងមានចេតនាផ្សព្វផ្សាយប្រវត្តិសាស្ត្រមិនពិត បន្ទាប់ពីគាត់អះអាងថា គ្មានប្រទេសណាមួយបានវាយប្រហាររុស្ស៊ីក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះទេ។ នោះបើតាមការចុះផ្សាយពីសារព័ត៌មាន RT កាលពីថ្ងៃទី១០ធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ CBS លោកស្រី Valtonen បាននិយាយថា រុស្ស៊ី បានឈ្លានពានប្រទេសជិតខាងចំនួន ១៩ ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ ហើយក៏គ្មានប្រទេសជិតខាងណាមួយបានវាយប្រហាររុស្ស៊ីដែរ។ ការអះអាងស្ទើរតែដូចគ្នានេះក៏ត្រូវបានធ្វើឡើងនៅចុងខែមុន ដោយប្រធានក្រសួងការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ផងដែរ។

ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Vlatonen កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរថា «ហេតុអ្វីបានជារដ្ឋមន្ត្រីហ្វាំងឡង់ មិនដឹងថានៅឆ្នាំ ១៩៤១ ណាស៊ីអាល្លឺម៉ង់បានវាយប្រហារសហភាពសូវៀត»។ លោកស្រីបានលើកឡើងថា នេះគឺដោយសារតែ ឥទ្ធិពលនៃសាលាអាល្លឺម៉ង់ ដែល Valtonen បានចូលរៀនក្នុងវ័យកុមារភាព ឬ ការរិចរិលនៃស្ថាប័នប្រជាធិបតេយ្យ។

លោកស្រី Zakharova បានរំលឹកឡើងវិញនូវឧទាហរណ៍ជាច្រើននៃប្រទេសរុស្ស៊ី ដែលត្រូវគេវាយប្រហារដោយរដ្ឋជិតខាង រួមទាំងការឈ្លានពានរបស់ប្រទេសហ្វាំងឡង់នៅដើមសតវត្សរ៍ទី ២០ ដោយថា គាត់នឹងជូននូវសៀវភៅប្រវត្តិសាស្ត្រយោធារុស្ស៊ីមួយក្បាល ហើយបកប្រែជាភាសាហ្វាំងដល់រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ផ្ទាល់តែម្ដង។

អ្នកនាំពាក្យរូបនេះបានបន្តណែនាំថា ការកត់សម្គាល់របស់លោកស្រី Valtonen ឆ្លុះបញ្ចាំងពីគំរូទូលំទូលាយជាងមុន ដែលអឺរ៉ុបខាងលិចលើកកម្ពស់ដោយចេតនាដល់អ្នកដែលល្ងង់ខ្លៅ និងគ្មានការអប់រំទៅកាន់មុខតំណែងរដ្ឋាភិបាលជាមូលដ្ឋាន ខណៈពេលដែលណាតូ ចែកចាយចំណុចនិយាយសម្របសម្រួល ដើម្បីជំរុញប្រវត្តិសាស្ត្រប្រឆាំងរុស្ស៊ីដ៏អរិភាព។

ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងមន្ត្រីផ្សេងទៀតបានភ្ជាប់ការអះអាងបែបនេះទៅនឹង «animalistic Russophobia» ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងរដ្ឋាភិបាលអឺរ៉ុបខាងលិច ដោយបន្តបង្កើនការព្រួយបារម្ភអំពីការគំរាមកំហែងដែលបង្កឡើងដោយទីក្រុងមូស្គូ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មានអ្វីកើតឡើង បើសហភាពអឺរ៉ុប យកទ្រព្យសម្បត្តិ រុស្ស៊ី ដែលបង្កកមកគាំទ្រអ៊ុយក្រែន ?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម