ព័ត៌មានអន្ដរជាតិ
អាមេរិកបន្តនីតិវិធីលក់អាវុធក្នុងតម្លៃកំណត់ត្រា១១,១ពាន់លានដុល្លារឲ្យតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃទី១៨ខែធ្នូនេះថា សហរដ្ឋអាមេរិកកំពុងបន្តនីតិវិធីលើកញ្ចប់លក់អាវុធដែលមានតម្លៃ១១,១ពាន់លានដុល្លារ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មានសម្រាប់កោះនេះ ចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គម្រោងលក់នេះរួមមានអាវុធ និងបរិក្ខារចំនួន៨ប្រភេទ ដូចជា ប្រព័ន្ធរ៉ុក្កែត HIMARS, កាំភ្លើងធំ Howitzers, មីស៊ីលប្រឆាំងរថក្រោះ, ដ្រូន និងគ្រឿងបន្លាស់ផ្សេងៗ។ កញ្ចប់នេះបានឈានដល់ដំណាក់កាលជូនដំណឹងដល់សភាអាមេរិក ដែលនៅទីនោះសមាជិកសភាអាចពិនិត្យ ឬរារាំងកិច្ចព្រមព្រៀងនេះបាន ប៉ុន្តែគេរំពឹងថានឹងមានការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សធំៗទាំងពីរ។
ទីក្រុងតៃប៉ិបានលើកឡើងថា ការលក់នេះនឹងពង្រឹងសមត្ថភាពការពារខ្លួន និងសមត្ថភាពទប់ស្កាត់របស់តៃវ៉ាន់ ជាពិសេសតាមរយៈប្រព័ន្ធសង្គ្រាមមិនសមមាត្រ ដែលរចនាឡើងដើម្បីប្រឆាំងនឹងសត្រូវដែលមានកម្លាំងធំជាង។ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះក៏ដោយ ក៏អាមេរិកមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការផ្តល់អាវុធការពារខ្លួនឲ្យទៅតៃវ៉ាន់ដែរ។
ការប្រកាសនេះគឺជាការលក់អាវុធលើកទីពីរឲ្យទៅតៃវ៉ាន់ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយវាកើតឡើងចំពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនសម្ពាធយោធា និងការទូតលើកោះស្វយ័តមួយនេះ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួន ដ្បិតតៃវ៉ាន់បដិសេធក៏ដោយ។
ក្រសួងការបរទេសចិន មិនទាន់មានប្រតិកម្មភ្លាមៗចំពោះការប្រកាសនេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


