ព័ត៌មានអន្ដរជាតិ
ចិន សាកល្បងវ៉ាក់សាំងការពារកូវីដ បាញ់ចូលតាមច្រមុះ ដែលមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់
នៅសប្តាហ៍ក្រោយ ក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន នឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលវ៉ាក់សាំងនេះជាប្រភេទថ្នាំបាញ់ចូលតាមច្រមុះ។ នេះបើតាមការបញ្ជាក់ប្រាប់ CNBC កាលពីថ្ងៃអាទិត្យដោយសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Xuefeng Yu។
លោក Yu បានប្រាប់ CNBC ថា វ៉ាក់សាំងដែលបាញ់ចូលតាមច្រមុះ អាចមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់ព្រោះថា វីរុសកូវីដ-១៩ បានឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈផ្លូវដង្ហើម។
ក្រុមហ៊ុន CanSinoBIO កំពុងអភិវឌ្ឍវ៉ាក់សាំងបាញ់ចូលតាមច្រមុះ រួមគ្នាជាមួយវិទ្យាស្ថានជីវបច្ចេកវិទ្យាទីក្រុងប៉េកាំង។ វ៉ាក់សាំងវ៉ិចទ័រ Adenovirus ប្រភេទ ៥ (Adenovirus Type 5 Vector) ឬ Ad5-nCoV របស់ក្រុមហ៊ុននេះ គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀតរួចទៅហើយ។
ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ CNBC លោក Arjun Kharpal នៅវេទិកា Boao សម្រាប់អាស៊ីក្នុងខេត្តហៃណាន ប្រទេសចិន, លោក Yu បានពន្យល់ថា តាមទ្រឹស្តី វ៉ាក់សាំងដែលបាញ់ចូលតាមច្រមុះ អាចផ្តល់ការការពារកាន់តែខ្លាំង ដោយសារតែការបញ្ចេញអង់ទីគ័រឬកោសិកា T នៅតាមផ្លូវដង្ហើម។
លោក Yu បានបន្ថែមថា ប្រសិនបើស្រទាប់ការពារនោះបរាជ័យ ហើយមេរោគចូលកាន់តែជ្រៅទៅក្នុងខ្លួន នោះផ្នែកផ្សេងទៀតនៃប្រព័ន្ធភាពស៊ាំ នៅតែអាចប្រឆាំងនឹងវីរុសកូវីដ-១៩បាន។
នាយកប្រតិបត្តិរូបនេះបាននិយាយថា ក្រុមហ៊ុនក៏បានប្រើគំនិតដូចគ្នានេះ ដើម្បីបង្កើតវ៉ាក់សាំងបាញ់ចូលតាមច្រមុះសម្រាប់ជំងឺរបេងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យើងរង់ចាំមើលទាំងអស់គ្នាថាតើ ការសាកល្បងវ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះនេះ ទទួលបានជោគជ័យដែរឬក៏អត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង ដូសទី២ សម្រាប់អ្នកនៅក្រុងតាខ្មៅ នៃខេត្តកណ្ដាល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


