Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជនជាង៤៦០០នាក់មកពី៥២គណបក្សនៅ​ថៃ នឹងប្រជែង​យក​អាសនៈ​​ចំនួន៥០០​នៅ​សភា

បានផុស

នៅ

ប្រទេសថៃ​នឹងរៀបចំការបោះឆ្នោតសកល​នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានបេក្ខជនជាង ៤៦០០​នាក់ មកពី​៥២​គណបក្សនយោបាយ បានចុះឈ្មោះជាផ្លូវការដើម្បីប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន៥០០នៅក្នុងរដ្ឋសភា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) បានបញ្ចប់បញ្ជីឈ្មោះបេក្ខជន​នា​​ថ្ងៃពុធ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ បន្ទាប់ពីរយៈពេលចុះឈ្មោះប្រាំថ្ងៃបានបញ្ចប់ ខណៈដែលប្រទេសនេះកំពុងឈានចូលដល់ដំណាក់កាលនៃយុទ្ធសាស្ត្រនយោបាយដ៏តានតឹង។ ការបោះឆ្នោតមុនអាណត្តិនេះត្រូវបានជម្រុញដោយការសម្រេចចិត្តរំលាយសភារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី១២ ខែធ្នូ ដែលជាចំណាត់ការបង្ការដើម្បីជៀសវាងការបោះឆ្នោតដក​សេចក្ដី​​ទុកចិត្ត ចំពេលមានជម្លោះព្រំដែនជាមួយកម្ពុជា និងការបែកបាក់ផ្ទៃក្នុងនៃរដ្ឋាភិបាលចម្រុះ។

ទិដ្ឋភាពនៃការបោះឆ្នោត និងគណបក្សប្រកួតប្រជែងសំខាន់ៗ

ការប្រកួតប្រជែងឆ្នាំ២០២៦​នេះ ត្រូវបានកំណត់ដោយ​ភាគីធំៗ​ចំនួន​បី រវាងក្រុមអភិរក្សនិយម ក្រុមប្រជាភិថុតិ និងក្រុមជឿនលឿន។ អ្នកវិភាគលើកឡើងថា ទោះបីជាគណបក្សប្រជាជន (People’s Party) ដែលមាននិន្នាការជឿនលឿន កំពុងនាំមុខនៅក្នុងការស្ទង់មតិប្រជាប្រិយភាពមួយចំនួនក៏ដោយ ប៉ុន្តែលទ្ធផលនៅតែមិនទាន់ច្បាស់លាស់ ដោយសារអ្នកបោះឆ្នោតជាង៣០% នៅមិនទាន់សម្រេចចិត្តនៅឡើយ។

គណបក្ស Bhumjaithai៖ ដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោកអានុទីន។ គណបក្សនេះកំពុងទាញយកប្រយោជន៍ពីមនោសញ្ចេតនាជាតិនិយម ដែលបង្កឡើងដោយភាពតានតឹងព្រំដែននាពេលថ្មីៗនេះ។ លោកអានុទីន បានកំណត់ជំហរខ្លួនឯងជាអ្នករក្សាស្ថិរភាព ដោយប្តេជ្ញានឹងរក្សាសមាសភាពគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន បើលោកបានត្រឡប់ទៅ​កាន់អំណាចវិញ។

គណបក្សប្រជាជន៖ គឺជាអ្នកបន្តវេនពីគណបក្សចលនា​ឆ្ពោះទៅមុខ ដែលត្រូវបានរំលាយ ដឹកនាំដោយលោក Natthaphong Ruengpanyawut។ គណបក្សនេះកំពុងឃោសនាលើវេទិកានៃការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ រួមទាំងការផ្លាស់ប្តូរយោធា និងរដ្ឋធម្មនុញ្ញ ទោះបីជាប្រឈម​មុខ​យ៉ាងខ្លាំងពីក្រុមអភិរក្សនិយម-រាជានិយមក៏ដោយ។

គណបក្សភឿថៃ៖ កំពុងស្វែងរកការស្តារជំហររបស់ខ្លួនឡើងវិញ បន្ទាប់ពីការដកតំណែងអតីតនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២៥។ គណបក្សបានតែងតាំងបេក្ខជនបីរូបដែលដឹកនាំដោយលោក Yodchanan Wongsawat ត្រូវ​ជា​ក្មួយ​លោក​ថាក់ស៊ីន ដែលជាសញ្ញានៃការងាកទៅរកអ្នកដឹកនាំថ្មី​របស់​បក្ស ខណៈនៅតែរក្សាចំណងទាក់ទងជាមួយគ្រួសារស៊ីណាវ៉ាត្រដែលមានឥទ្ធិពលដដែល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម