ព័ត៌មានអន្ដរជាតិ
លោកត្រាំ ថា វ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងរហូតដល់ ៥០លានបារ៉ែលឲ្យអាមេរិក
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ប្រទេសវ៉េណេស៊ុយអេឡានឹងប្រគល់ប្រេងចន្លោះពី ៣០លាន ទៅ ៥០លានបារ៉ែល ឲ្យអាមេរិក ដោយប្រេងឆៅទាំងនោះនឹងត្រូវលក់ក្នុងតម្លៃទីផ្សារ ហើយចំណូលដែលទទួលបាននឹងត្រូវគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។

យោងតាមការចុះផ្សាយនាថ្ងៃពុធទី៧ខែមករាឆ្នាំ២០២៦របស់សារព័ត៌មាន CNN នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំបានលើកឡើងថា អាជ្ញាធរបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡានឹងផ្ទេរ «ប្រេងដែលជាប់ទណ្ឌកម្ម» ឲ្យក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា ប្រាក់ចំណូលដែលទទួលបាននឹងត្រូវប្រើប្រាស់ «ដើម្បីជាប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា និងអាមេរិក»។ លោកបានបន្តថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright ត្រូវបានបញ្ជាឲ្យអនុវត្តផែនការនេះភ្លាមៗ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកម្នាក់បានប្រាប់ CNN ថា ប្រេងទាំងនោះត្រូវបានផលិតរួចរាល់ហើយ ដោយភាគច្រើនបច្ចុប្បន្នកំពុងស្ថិតនៅលើនាវាដឹកប្រេង ដែលនឹងត្រូវប្តូរទិសដៅទៅកាន់រោងចក្រចម្រាញ់ប្រេងនៅតំបន់ឆ្នេរឈូងសមុទ្ររបស់អាមេរិក។ ការផ្ទេរនេះត្រូវបានគេរំពឹងថានឹងកើតឡើងយ៉ាងឆាប់រហ័ស ពីព្រោះប្រេងឆៅធុនធ្ងន់របស់វ៉េណេស៊ុយអេឡាមិនអាចរក្សាទុកក្នុងរយៈពេលយូរបានទេ។
តម្លៃប្រេងនៅអាមេរិកបានធ្លាក់ចុះប្រហែល ១ដុល្លារក្នុងមួយបារ៉ែល ឬជិត ២% បន្ទាប់ពីការប្រកាសរបស់លោកត្រាំ ដោយបានមកនៅត្រឹមតម្លៃជិត៥៦ដុល្លារក្នុងមួយបារ៉ែល។ ផ្អែកលើតម្លៃបច្ចុប្បន្ននេះ ការលក់ប្រេងរហូតដល់៥០លានបារ៉ែល អាចនឹងបង្កើតចំណូលបាន ២,៧៥ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


