ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ចប់ជាផ្លូវការនូវសមាជិកភាព ពីអង្គការសុខភាពពិភពលោក
សហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ដែលនេះជាការសម្រេចតាមការសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមអាណត្តិទីពីររបស់លោក។

យោងតាមសារព័ត៌មាន CBS ការចាកចេញនេះបានបញ្ចប់ភាពជាដៃគូដែលមានរយៈពេល៧៨ឆ្នាំ ជាមួយទីភ្នាក់ងារសុខាភិបាលឯកទេសរបស់អង្គការសហប្រជាជាតិមួយនេះ ខណៈដែលរដ្ឋបាលលោកត្រាំ បានរិះគន់អង្គការនេះថាបានចាត់ចែងមិនបានល្អចំពោះវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងការខ្វះឯករាជ្យភាពពីឥទ្ធិពលនយោបាយ។ ទោះបីជាការចាកចេញត្រូវបានធ្វើឡើងជាផ្លូវការក៏ដោយ ក៏នៅសេសសល់បញ្ហាប្រឈមសំខាន់ៗជាច្រើនទៀត រួមមានបំណុលដែលមិនទាន់បានបង់ចំនួនជាង១៣៣លានដុល្លារ និងបញ្ហាមិនទាន់ដោះស្រាយរួចរាល់ពាក់ព័ន្ធនឹងសិទ្ធិទទួលបានទិន្នន័យសុខភាពសកលរបស់អាមេរិក។
អ្នកជំនាញសុខភាពសាធារណៈ និងអ្នកវិទ្យាសាស្ត្របានព្រមានថា ការដកខ្លួននេះអាចនឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសកលលោក និងសន្តិសុខរបស់អាមេរិក។ ក្រុមអ្នករិះគន់បានលើកឡើងថា ទង្វើនេះនឹងរារាំងដល់ការអភិវឌ្ឍវ៉ាក់សាំង បង្កការលំបាកដល់ការឆ្លើយតបនឹងការសាយភាយនៃជំងឺ ដូចជា ជំងឺខ្វិនកុមារ និងជំងឺអេបូឡា (Ebola) ព្រមទាំងធ្វើឲ្យអាមេរិកងាយរងគ្រោះដោយសារជំងឺរាតត្បាតនាពេលអនាគត ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងជាមួយបណ្តាញចែករំលែកទិន្នន័យអន្តរជាតិ។ ទោះបីជារដ្ឋបាលអាមេរិកអះអាងថា ខ្លួននឹងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីដោយផ្ទាល់ជាមួយប្រទេសដទៃទៀត ដើម្បីតាមដានការគំរាមកំហែងផ្នែកសុខភាពក៏ដោយ ក៏អ្នកជំនាញបានបង្ហាញពីភាពមន្ទិលសង្ស័យថា កិច្ចព្រមព្រៀងទាំងនោះមិនអាចជំនួសវិសាលភាពដ៏ទូលំទូលាយនៃអង្គការសុខភាពពិភពលោកបានឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


