ព័ត៌មានអន្ដរជាតិ
មួយថ្ងៃស្លាប់ជាង២ពាន់នាក់ នាយករដ្ឋមន្រ្តីឥណ្ឌានិយាយថា កូវីដកំពុងវាយប្រហារដូច “ព្យុះ”
នៅថ្ងៃពុធទី២១ខែមេសានេះ ប្រទេសឥណ្ឌា បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង២,០០០នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសនេះ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ២៩៥,០០០ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បើប្រៀបធៀបទៅនឹងចំនួនដែលគេមើលឃើញនៅសហរដ្ឋអាមេរិកក្នុងខែមករា។
ស្របពេលជាមួយគ្នានោះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកស្លាប់ចំនួន ២,០២៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ កើនដល់ ១៨២,៥៥៣នាក់។

នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថា ប្រទេសដែលមានប្រជាជនចំនួន ១.៣ពាន់លាននាក់មួយនេះ កំពុងស្ថិតក្នុងការប្រយុទ្ធដ៏ធំជាថ្មីម្តងទៀត។
លោក Modi និយាយថា “ស្ថានភាពបានស្ថិតក្រោមការគ្រប់គ្រងកាលពីពីរបីសប្តាហ៍មុន ប៉ុន្តែរលកទី២នៃការឆ្លងជំងឺកូវីដ-១៩ពេលនេះ គឺបានវាយប្រហារដូចជាព្យុះ”។

ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាជនឥណ្ឌាត្រូវបានគេមើលឃើញថាបានចូលរួមក្នុងកម្មវិធីដែលមានមនុស្សកកកុញដូចជា ពិធីបុណ្យសាសនា Kumbh Mela, ការជួបជុំផ្នែកនយោបាយ ព្រមទាំងពិធីរៀបអាពាហ៍ពិពាហ៍ដ៏ហ៊ឹកហ៊ាក់ និងការប្រកួតកីឡាគ្រីកឃីតផងដែរ។
ករណីឆ្លងកូវីដសរុបរបស់ប្រទេសឥណ្ឌាឥឡូវនេះ កើនដល់១៥.៦លានករណី ជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានរាយការណ៍ថាមានអ្នកឆ្លងជាង ៣១លានករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌាត្រូវបានដាក់ក្នុង«បញ្ជីក្រហម»ហាមធ្វើដំណើរចូលអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


