ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រផលិតគ្រឿងផ្ទុះនៅឥណ្ឌាបណ្តាលឲ្យស្លាប់និងរបួស៣៥នាក់
ការផ្ទុះនៅរោងចក្រផលិតគ្រឿងផ្ទុះមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ និង ១៨ នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យថ្ងៃទី ១ខែមីនា។ យោងការផ្សាយរបស់ការផ្សាយរបស់ CNA ដែលយោងបន្តពីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។

មន្ត្រីនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ត្រូវបានស្រង់សម្តី និយាយថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះបានកើតឡើងនៅ Nagpur ចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រពីរដ្ឋធានី Mumbai ។
លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា គ្រោះថ្នាក់នេះ «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង» ហើយសូមជូនពរឱ្យអ្នកនៅរស់រានមានជីវិតឆាប់ជាសះស្បើយ។
លោក Devendra Fadnavis អភិបាលរដ្ឋ Maharashtra នៅក្នុងការបង្ហោះមួយនៅលើ X បានហៅឧប្បត្តិហេតុនេះថា៖«ជារឿងអកុសល និងសោកនាដកម្មយ៉ាងខ្លាំង»។
លោក Fadnavis បាននិយាយថា៖«ប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្លឿន ហើយរហូតមកដល់ពេលនេះ មនុស្ស ១៧ នាក់បានបាត់បង់ជីវិត» ដោយបន្ថែមថា មនុស្ស ១៨ នាក់ផ្សេងទៀតបានរងរបួស។
ការស៊ើបអង្កេតមួយត្រូវបានបញ្ជាឱ្យធ្វើលើឧប្បត្តិហេតុនេះ។
នៅថ្ងៃសៅរ៍ មនុស្ស ២១ នាក់បានស្លាប់នៅក្នុងការផ្ទុះនៅរោងចក្រផលិតផាវមួយនៅរដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា។
គ្រោះថ្នាក់ឧស្សាហកម្មគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជារឿយៗដោយសារតែការមិនអើពើនឹងតម្រូវការសុវត្ថិភាព និងការអនុវត្តច្បាប់ធូររលុង។
កាលពីឆ្នាំមុន ការផ្ទុះរោងចក្រផលិតផាវមួយនៅភាគខាងលិចប្រទេសឥណ្ឌាបានសម្លាប់មនុស្ស ២១ នាក់៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


