ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់មិនរវល់តាមដានចិនទេ ប៉ុន្តែផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក និងអឺរ៉ុប
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានថ្លែងកាលពីថ្ងៃអង្គារថា តៃវ៉ាន់ត្រូវតែសម្លឹងទៅរកប្រទេសប្រជាធិបតេយ្យ ដូចជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច មិនមែនតាមដានមើលប្រទេសចិននោះទេ ខណៈរដ្ឋបាលរបស់លោកបានគូសផែនទីពីរ ពីបៀបដែលកោះនេះគ្រោងនឹងធ្វើការជាមួយសហរដ្ឋអាមេរិក លើវិស័យដូចជាបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI )និងរ៉ែសំខាន់ៗ។

មន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យា និងយន្តហោះគ្មានមនុស្សបើក (Drone) ក្នុងវេទិកាកម្រិតខ្ពស់មួយ ដែលបានចាប់ផ្តើមជាមួយរដ្ឋបាល លោក ដូណាល់ ត្រាំ ជាលើកដំបូង ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា «ទីក្រុងតៃប៉ិជាដៃគូដ៏សំខាន់»។
ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច និងលើសេចក្តីប្រកាស «Pax Silica» ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិកក្នុងគោលបំណងធានាខ្សែសង្វាក់ផ្គត់ផ្គង់វិស័យបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យា ចំពេលមានការប្រកួតប្រជែងខ្លាំងពីទីក្រុងប៉េកាំង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតី អំពីកិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ លោក Lai បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចចរចាទាំងនោះ។
លោកបាននិយាយថា៖ « តៃវ៉ាន់កំពុងស្ថិតនៅលើផ្លូវសេដ្ឋកិច្ចត្រឹមត្រូវ ហើយកំពុងបោះជំហានប្រកបដោយទំនុកចិត្តលើឆាកពិភពលោក។ តៃវ៉ាន់មានទាំងសមត្ថភាព និងទំនុកចិត្តក្នុងការធ្វើការជាមួយដៃគូប្រជាធិបតេយ្យរបស់ខ្លួន ដឹកនាំមនុស្សជំនាន់ក្រោយ ឱ្យមានភាពរុងរឿង»។
លោក Lai បានបន្តទៀតថា បក្សប្រឆាំងរបស់តៃវ៉ាន់មានមុខតំណែងរៀងៗខ្លួន ដោយចង្អុលបង្ហាញពីភាពខុសគ្នានៃកំណើនសេដ្ឋកិច្ចយឺតរបស់តៃវ៉ាន់ ក្រោមរដ្ឋាភិបាលបក្ស Kuomintang មុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ជាមួយប្រទេសចិន។
លោកបន្ថែមថា៖ «តើយើងចង់បន្តកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ឬបិទខ្លួនឯងទៅក្នុងប្រទេសចិនតែមួយ»?៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


