ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ដាក់ចេញផែនការយុទ្ធសាស្រ្ត៥ចំណុច ក្នុងសង្គ្រាមជាមួយអាមេរិក
ដ្បិតគណៈប្រតិភូអាមេរិកនិងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅប្រទេសអូម៉ង់ ដើម្បីចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក៏ដោយ ប៉ុន្តែអ៊ីរ៉ង់ មិនបណ្តោយខ្លួនឡើយ ដោយរដ្ឋឥស្លាមមួយនេះ ក៏បានរៀបចំផែនការក៏ដូចជាដាក់ចេញយុទ្ធសាស្រ្តរួចហើយផងដែរ សម្រាប់សង្គ្រាមជាមួយអាមេរិក។

សារព័ត៌មាន Tasnim ដែលគេដឹងថាជាអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍ដែលលាតត្រដាងអំពីផែនការយុទ្ធសាស្ត្រសង្គ្រាម ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ផែនការសង្គ្រាមនោះ បានដាក់ចេញនូវចំណុចសំខាន់ចំនួន៥ដែលមានដូចជា៖
១. យុទ្ធសាស្ត្រ «សង្គ្រាមច្រើនមុខព្រួញ»
ក្នុងចំណុចនេះ អ៊ីរ៉ង់បានរៀបចំផែនការប្រើប្រាស់កម្លាំងក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅទូទាំងតំបន់ដើម្បីវាយប្រហារអាមេរិក រួមមាន៖ Hezbollah (នៅលីបង់), Houthis (នៅយេម៉ែន) និង ក្រុមកងជីវពលក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីពង្រីកសមរភូមិឲ្យកាន់តែធំ ដែលធ្វើឲ្យអាមេរិកពិបាកក្នុងការផ្តោតលើប្រទេសអ៊ីរ៉ង់តែមួយ។
២. ការវាយបកយ៉ាងសន្ធាប់ដោយហ្វូងមីស៊ីលនិងដ្រូនស្រោចដូចគ្រាប់ភ្លៀង
ប្រសិនបើអាមេរិកវាយប្រហារលើមូលដ្ឋាននុយក្លេអ៊ែរឬយោធារបស់ខ្លួនមែន អ៊ីរ៉ង់នឹងបាញ់មីស៊ីលបាលីស្ទិកនិងដ្រូនក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ សំដៅទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ដើម្បីឲ្យប្រព័ន្ធការពារ Patriot និង THAAD របស់អាមេរិកទប់ទល់មិនឈ្នះ។
៣. សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Warfare)
អ៊ីរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ និងប្រព័ន្ធទំនាក់ទំនងយោធារបស់អាមេរិក ដើម្បីរំខានដល់ការដាក់ពង្រាយទ័ព និងដាក់សម្ពាធលើរដ្ឋាភិបាលនៃប្រទេសដែលផ្តល់ទីតាំងឲ្យអាមេរិកឈរជើង។
៤. ការបិទច្រកសមុទ្រ Hormuz
អ៊ីរ៉ង់គ្រោងប្រើប្រាស់ភូមិសាស្ត្ររបស់ខ្លួនបិទខ្ទប់ ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាស ១ ភាគ ៥ របស់ពិភពលោក ដើម្បីបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល និងបង្ខំឲ្យអាមេរិកដកថយ។
៥. គោលដៅចុងក្រោយ៖ «សង្គ្រាមស៊ូទ្រាំ»
អ៊ីរ៉ង់មិនមានបំណងវាយឈ្នះអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែចង់ធ្វើឲ្យសង្គ្រាមនេះចំណាយអស់ច្រើននិងអូសបន្លាយយូរ ដែលអាមេរិកមិនអាចទ្រាំទ្របាន ទាំងផ្នែកថវិកានិងជីវិតកងទ័ព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


