ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិក ៤នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតត្រូវប្តូរថ្លើម បន្ទាប់ពីទទួលទានផ្សិតពុល
ពលរដ្ឋអាមេរិក ៤ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀត ស្នើឱ្យផ្លាស់ប្តូរសរីរាង្គថ្លើមរបស់ពួកគេភ្លាមៗ បន្ទាប់ពីបរិភោគផ្សិតមួក ដែលកំពុងរីកដុះដាលនៅរដ្ឋកាលីហ្វ័រញ៉ាប្រទេសសហរដ្ឋអាមេរិក បន្ទាប់ពីរដូវរងាមានលាយឡំភ្លៀងធ្លាក់។

យោងតាមការចុះផ្សាយ ភ្នាក់ងារ AP, នៅថ្ងៃទី៧ ខែកុម្ភៈ នាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា ជំរុញឱ្យប្រជាជនជៀសវាងការដាំផ្សិតទាំងអស់គ្នាក្នុងឆ្នាំនេះ ពីព្រោះផ្សិតមួកងាប់ប្រភេទនេះ ងាយច្រឡំជាមួយពូជដែលមានសុវត្ថិភាពផ្សេងទៀត ដែលអាចបរិភោគបាន។
យោងតាមនាយកដ្ឋានសុខាភិបាលបានឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១៨ ខែវិច្ឆិកាមក មានករណីពុលស្លាប់ដោយសារបរិភោគផ្សិតមួកលើសពី ៣ករណី ចំណែកអ្នកផ្សេងទៀតត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤នាក់ និងប្តូរសរីរាង្គថ្លើម ៣ នាក់។
គួរឱ្យដឹងថាមនុស្សដែលរងហានិភ័យខ្ពស់រួមមាន អ្នកមានជំងឺថ្លើមស្រាប់ និងខ្សោយជាដើម។ ចំណែកអ្នកជំងឺជាច្រើន តម្រូវឱ្យពួកគេចូលបន្ទប់ថែទាំបន្ទាន់ អ្នកទាំងនោះមានអាយុចន្លោះចាប់ពី ១៩ ខែ ដល់ ៦៧ ឆ្នាំ។
គួរឱ្យដឹងថា ផ្សិតមួកមរណៈ គឺជាផ្សិតពុលបំផុតមួយក្នុងពិភពលោក ហើយផ្នែកមួយនៃផ្សិតនេះមួយក្រុមតូច មានផ្ទុកសារធាតុអាម៉ាតូស៊ីន ជាសមាសធាតុដ៏មានឥទ្ធិពលខ្ពស់ បង្កឱ្យពុលរហូតដល់ស្លាប់ ជាង ៩០ភាគរយនៅទូទាំងពិភពលោក។ ផ្សិតទាំងនោះ ភាគច្រើននៅក្នុងឧទ្យានទីក្រុង និងព្រៃ ជាពិសេសអាចរកឃើញនៅក្រោមដើមឈើមួយប្រភេទ ឈ្មោះថា «អុក ឬ oak trees»។
វេជ្ជបណ្ឌិត លោក Craig Smollin នាយកផ្នែកវេជ្ជសាស្ត្រនៅរដ្ឋ San Franciscoផ្នែកប្រព័ន្ធគ្រប់គ្រងជាតិពុលបាននិយាយថា៖ «ក្នុងមួយឆ្នាំ មានអ្នកពុលដោយផ្សិតនេះ ពី ២ទៅ៥ដង»។
លោក Smollin បានបន្ថែមថា៖ « រឿងសំខាន់នៅឆ្នាំនេះ គឺគ្រាន់តែជាការវាស់ស្ទង់ចំនួនអ្នកទទួលទានផ្សិតនេះប៉ុណ្ណោះ ហើយមានជិត ៤០ករណី វាច្រើនមិនធម្មតាទេ»។
អ្នកជំនាញនិយាយថា សីតុណ្ហភាពក្តៅ ប្រែប្រួលឥតឈប់ គួបផ្សំនឹងភ្លៀងធ្លាក់ដំបូង នាំឱ្យមានការរីករាលដាលយ៉ាងខ្លាំង នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំនេះ។
យ៉ាងណា ការបរិភោគក្នុងបរិមាណតិចតួចក៏អាចបណ្តាលឱ្យស្លាប់បានដែរ ហើយអ្នកជំនាញព្រមានថាពណ៌របស់ផ្សិត មិនអាចកំណត់ជាតិពុលរបស់វាបានទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


