ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រឹតបន្តឹងលើអ្នកដំណើរមកពីឥណ្ឌា ដោយសារវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី
ប្រទេសឥណ្ឌូណេស៊ី នឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនបរទេស ដែលបានស្នាក់នៅប្រទេសឥណ្ឌាក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ដើម្បីការពារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto នៅថ្ងៃសុក្រ។

ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបាននិយាយថា ប្រជាជនឥណ្ឌូណេស៊ី ដែលមកពីប្រទេសឥណ្ឌា នឹងត្រូវបានអនុញ្ញាតឲ្យចូល ប៉ុន្តែត្រូវតែគោរពតាមវិធានការសុខភាពដែលតឹងរ៉ឹងជាងមុន និងត្រូវធ្វើចត្តាឡីស័ក។ វិធានការនេះនឹងអនុវត្តនៅថ្ងៃអាទិត្យ។
រឿងនេះបានកើតឡើង បន្ទាប់ពីប្រទេសអូស្រ្តាលី ប្រកាសកាត់បន្ថយចំនួនប្រជាជនរបស់ខ្លួនដែលអាចវិលត្រឡប់មកពីប្រទេសឥណ្ឌានិង បណ្តាប្រទេសស្ថិតក្នុងបញ្ជីក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី។

ការរឹតបន្តឹងនេះនឹងនាំឲ្យមានការកាត់បន្ថយ ៣០ភាគរយ នៃជើងហោះហើរត្រង់មកពីប្រទេសឥណ្ឌាទៅទីក្រុងស៊ីដនី និងជើងហោះហើរពិសេសដែលចុះចតនៅ ដែនដីភាគខាងជើង។
នៅថ្ងៃសុក្រទី២៣ខែមេសានេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីខ្ពស់បំផុត ២ថ្ងៃជាប់គ្នា ខណៈចំនួនអ្នកស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដោយសារជំងឺនេះ ក៏ស្ថិតក្នុងកម្រិតកំណត់ត្រាផងដែរ។

ជាមួយនឹងករណីថ្មីចំនួន៣៣២,៧៣០នាក់ ចំនួនករណីសរុបរបស់ប្រទេសឥណ្ឌា ឥឡូវបានកើនដល់១៦លាននាក់ហើយ។ ការស្លាប់បានកើនឡើងចំនួន២,២៦៣នាក់ទៀត ពោលគឺឈានដល់ ១៨៦,៩២០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អូស្រ្តាលី កាត់បន្ថយជើងហោះហើរមកពី ឥណ្ឌា ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


