ព័ត៌មានអន្ដរជាតិ
តើអាមេរិក នឹងវាយអ៊ីរ៉ង់មែនឬ បើការចរចានុយក្លេអ៊ែរ បរាជ័យ?
មុនកិច្ចពិភាក្សានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងអាមេរិក, ទីក្រុងវ៉ាស៊ីនតោន បានគំរាមខ្លាំងៗទៅទីក្រុងតេហេរ៉ង់ រួចទៅហើយថា បើមិនព្រមចរចាទេ នោះនឹងកើតរឿងធំ។

មិនត្រឹមប៉ុណ្ណឹង ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានព្រមានម្តងហើយម្តងទៀតថា មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ សម្រេចបានជោគជ័យក្នុងកម្មវិធីនុយក្លេអ៊ែរដាច់ខាត ដ្បិតលោកទុកពេលឲ្យរួចហើយក៏ដោយ។
ការគំរាមខ្លាំងៗនេះបូករួមជាមួយនឹងការបង្កើនកម្លាំងយោធាកាន់តែធំសម្បើមនៅមជ្ឈិមបូព៌ា ធ្វើឲ្យពិភពលោកព្រួយបារម្ភថា មិនយូរទេ អាមេរិកនឹងវាយអ៊ីរ៉ង់ ហើយ។
ដូច្នេះ តើអាមេរិក ពិតជាវាយអ៊ីរ៉ង់មែនឬ បើការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បរាជ័យ?
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានយោធាជាន់ខ្ពស់និងជាអ្នកវិភាគផ្នែកចារកម្មនៅ Jerusalem Post លោក Yonah Jeremy Bob បានបង្ហាញសេណារីយ៉ូចំនួន៤ បង្ហាញពីពេលវេលាដែលអាមេរិកនឹងវាយអ៊ីរ៉ង់ ហើយក្នុងនោះ លោកក៏លើកឡើងផងដែរថា ពិតណាស់ ត្រាំ អាចនឹងធ្វើសកម្មភាពយោធាមែន បើការចរចានុយក្លេអ៊ែរថ្ងៃព្រហស្បតិ៍បរាជ័យ។

អ្នកជំនាញរូបនេះវិភាគថា លោក ត្រាំ បានសម្រេចចិត្តរួចរាល់ហើយក្នុងការវាយប្រហារទីក្រុងតេហេរ៉ង់ ប៉ុន្តែត្រូវរង់ចាំឲ្យគ្រប់ផែនការយោធាសិន ក៏ដូចជាចាំអ៊ុតមើលថាតើ ការចរចាជាមួយសាធារណរដ្ឋឥស្លាមនឹងទទួលបានផ្លែផ្កាគ្រប់គ្រាន់ ដើម្បីឲ្យលោកដកថយឬអត់។ វាក៏អាចកើតឡើងផងដែរនៅថ្ងៃព្រហស្បតិ៍ ប្រសិនបើអ៊ីរ៉ង់ដាក់សំណើហើយត្រូវលោក ត្រាំ ច្រានចោល។
រឿងនេះកើតឡើងស្របពេលសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ចំនួន៦គ្រឿងបន្ថែមទៀតហើយ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីត្រៀមវាយអ៊ីរ៉ង់។

តាមការផ្សាយរបស់ Times of Israel កាលពីថ្ងៃពុធទី២៥ខែកុម្ភៈ, យន្តហោះទាំងនេះ នឹងបន្ថែមពីលើ F-22 ចំនួន១២គ្រឿង ដែលកំពុងដាក់ពង្រាយនៅមូលដ្ឋាន Ovda ស្រាប់ នាភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
សេចក្តីរាយការណ៍ដដែលបន្តថា យន្តហោះទាំងនេះ ទើបហោះចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ក្នុងប្រទេសអង់គ្លេស ក្រោយនៅទីនោះច្រើនថ្ងៃដោយសារមានបញ្ហាខ្លះជាមួយយន្តហោះចាក់សាំងតាមអាកាសដែលធ្វើដំណើរមកជាមួយ។
យន្តហោះ F-22 ដែលត្រូវបានប្រើប្រាស់ផ្តាច់មុខដោយកងទ័ពអាកាសសហរដ្ឋអាមេរិក គឺជាយន្តហោះចម្បាំងទំនើបបំផុតលើលោកលើផ្នែកឧត្តមភាពអាកាស (Air-superiority)។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវល្បឿន ភាពបត់បែន និងសមត្ថភាពបំបាំងកាយដ៏អស្ចារ្យដែលគ្មានគូប្រៀប ក្នុងការប្រយុទ្ធគ្នានៅលើអាកាស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


