Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលាលែងជាបន្តបន្ទាប់

បានផុស

នៅ

កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណបានប្រកាសអំពីការលាលែងរបស់មន្ត្រីជាបន្តបន្ទាប់ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បង្ហោះ Twitter បណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ចេញពីតំណែង។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយលោក James Anderson, អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកស៊ើបការណ៍និងសន្តិសុខលោក Joseph Kernan និងជានាយអគ្គសេនាធិការនៃលេខាធិការក្រសួងការពារជាតិ Jen Stewart បានដាក់លិខិតលាលែងពីតំណែង”។

អ្នកទាំងបីបានប្រកាសពីការលាលែងភ្លាមៗ។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ចប់តំណែងលោក Esper ហើយបានជំនួសគាត់ដោយលោក Miller ដែលកំពុងបម្រើការជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ។

លោក Miller ដែលជាអតីតមន្រ្តីកងទ័ពពិសេសឥឡូវនេះគឺជាមនុស្សទី៥ហើយដែលដឹកនាំក្រសួងការពារជាតិក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក Trump រយៈពេលជិត៤ឆ្នាំ។

ការសម្រេចចិត្តរបស់លោក Trump ក្នុងការដកលោក Esper បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកចាញ់ឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម