ព័ត៌មានអន្ដរជាតិ
EU មិនពង្រីកបេសកកម្មនៅច្រកសមុទ្រ Hormuz តាមការអំពាវនាវរបស់ត្រាំទេ
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃចន្ទទី១៦មីនាថា EU «គ្មានចំណូលចិត្ត» ក្នុងការពង្រីកអាណត្តិនៃបេសកកម្មកងទ័ពជើងទឹក «Aspides» ចូលទៅក្នុងច្រកសមុទ្រ Hormuz ទេ ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងឲ្យជួយធានាសុវត្ថិភាពនាវាដឹកប្រេង និងការពារការរំខានធំៗចំពោះការផ្គត់ផ្គង់ប្រេងសកលក៏ដោយ។

យោងតាម Reuters លោកស្រី Kaja Kallas បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយលើកឡើងអំពីការពិភាក្សាថា ប្រតិបត្តិការ «Aspides» គួរតែត្រូវបានពង្រឹង ព្រោះវាមិនមានទ្រព្យសម្បត្តិកងទ័ពជើងទឹកច្រើនពេកទេ។ ប៉ុន្តែសម្រាប់ពេលនេះ តើយើងគួរពង្រីកអាណត្តិនេះដើម្បីគ្របដណ្តប់ច្រកសមុទ្រ Hormuz ដែរឬទេ? គ្មាននរណាម្នាក់ចង់ចូលរួមឲ្យសកម្មក្នុងសង្គ្រាមនេះទេ»។
លោកស្រី Kallas បានថ្លែងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចំនួន ២៧រូបរបស់សហភាពអឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីរបៀបដែលអឺរ៉ុបគួរឆ្លើយតបទៅនឹងផលប៉ះពាល់នៃសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអ្នកវិភាគពិពណ៌នាថា ជាការរំខានដ៏ធំបំផុតចំពោះការផ្គត់ផ្គង់ប្រេងសកលក្នុងប្រវត្តិសាស្ត្រ និងបានធ្វើឲ្យតម្លៃប្រេងឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។
ការកត់សម្គាល់របស់លោកស្រី ក៏បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើអឺរ៉ុប ដើម្បីជួយការពារច្រកសមុទ្រ Hormuz ដោយព្រមានថា ណាតូប្រឈមមុខនឹងអនាគត «អាក្រក់ខ្លាំង» ប្រសិនបើសមាជិករបស់ខ្លួនមិនមកជួយទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


