Connect with us

ព័ត៌មានអន្ដរជាតិ

​​អាមេរិក​​​សុខចិត្ត​​បំពេញ​ស្តុក​អាវុធ​​​​​​​​ក្នុងឃ្លាំងខ្លួន​វិញ​ ជាជាង​​​ផ្តល់​​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួងការ​ពារជាតិ​ (ក្រសួង​​សង្គ្រាម) ​សហរដ្ឋអាមេរិក លោក Pete Hegseth បាន​លើក​ឡើង​ថា ​ក្រសួង​ការ​ពារជាតិ​អាមេរិក​​​កំពុង​ផ្តល់​អាទិភាព​ដល់​ការ​បំពេញ​ស្តុកអាវុធ​របស់​ខ្លួន​ឡើងវិញ ជំនួស​ឱ្យ​ការបញ្ជូន​អាវុធទាំង​នោះ​ទៅអ៊ុយក្រែន ដោយ​ស្តី​បន្ទោស​រដ្ឋបាល អតីត​ប្រធានាធិបតី​ Joe Biden ពី​បញ្ហាប្រឈមនានា​ដែល​យោធា​អាមេរិក​កំពុង​ប្រឈមនា​ពេល​ថ្មីៗ​នេះ​។​

សារ​ព័ត៌មាន​ RT របស់​រុស្ស៊ី​​​ដែល​ផ្សាយ​ថ្ងៃទី​១៩ខែមីនា ឆ្នាំ​២០២៦ លោក Hegseth លើក​ឡើង​បែប​នេះ​កាល​ពី​ថ្ងៃព្រហស្បតិ៍ អំឡុងសន្និ​សីទ​សារព័ត៌មានមួយជាមួយឧត្តមសេនីយ៍​កង​ទ័ពអាកាស លោក​ Dan Caine​ ។

រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រាម​សហរដ្ឋអាមេរិក លោក Pete Hegseth ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​សួរ​ពីថវិកាក្នុង​ប្រតិបត្តិ​ការ​សង្គ្រាម​ចំនួន ២០០ប៊ី​លានដុល្លារដែលបាន​​រាយ​ការណ៍​ដោយ​មន្ទីរបញ្ចកោណ​កំពុង​ស្វែងរកពីសភា​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោក Hegseth បញ្ជាក់ថាការ​ពិភាក្សា​កំពុង​ដំណើរការ ហើយថវិកា​បន្ថែម​ដែល​បានស្នើសុំ​អាច​កើន​ឡើង​លើស​ពី​ចំនួន​សរុប​​។

លោក Hegseth និយាយថា៖ « ខ្ញុំគិត​ថា​ចំនួន​នោះ​អាចកើនឡើង​រហូត​ដល់ ២០០ប៊ីលានដុល្លារ ឬលើស​នេះ​។ យើង​ត្រូវការប្រាក់​ទាំង​នោះ​ ដើម្បីសម្លាប់មនុស្សអាក្រក់»។

មន្រ្តី​រូបនេះ​​និយាយ​​ដោយ​ចង្អុលទៅ​កាន់​រដ្ឋបាលមុនរបស់លោក Joe Biden ថា​៖ «ថវិកាបន្ថែមនេះ​គឺយើងត្រូវការ​ដើម្បី​បំពេញស្តុកយោធា​អាមេរិក ក្នុង​ការ​ធានា​ថា​យើងទទួលបាន​មូលនិធិត្រឹមត្រូវ សម្រាប់ធ្វើ​​អ្វី​ដែល​យើង​អាចត្រូវធ្វើ​បាន​នា​ពេលអនាគត»។

លោក​បន្ត​ថា៖ « យើងក៏​កំពុងដោះស្រាយ​ជាមួយ​គម្រោង​ការ​ដែល​លោក​ Joe Biden បាន​បង្កើតឡើង! វា​កំពុងបំផ្លាញស្តុកអាវុធទាំងនោះ​ ហើយ​​មិនបានបញ្ជូនទៅ​ឱ្យ​យោធា​របស់យើងទេ ប៉ុន្តែ​ទៅអ៊ុយក្រែនទៅវិញ​​​​​។ ពោលគឺរាល់ពេលដែល​យើងត្រលប់ទៅមើលបញ្ហាប្រឈមណាមួយ​ដែល​យើង​មាន គឺ​ជា​ការ​បញ្ជូន​អាវុធ​ទាំង​នោះ​ទៅអ៊ុយក្រែន។ យើង​គិតថាគ្រាប់រំសេវទាំងនោះ​ គួរ​តែ​ចំណាយឱ្យ​ត្រូវ​ផ្លូវ​សម្រាប់​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​របស់យើងក្នុង​ពេលនេះ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម