Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ ត្រៀមកម្លាំងទ័ពជាង ១លាននាក់ ទប់ទល់ការលុកលុយជើងគោករបស់អាមេរិក

បានផុស

នៅ

តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Tasnim កាលពីថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦ អ៊ីរ៉ង់​ បានត្រៀមកម្លាំងទ័ពរហូតដល់ទៅជាង ១លាននាក់ ដើម្បីទប់ទល់កងទ័ពជើងគោកអាមេរិក ដែលនឹងមកលុកលុយប្រទេសរបស់ខ្លួន។

(រូប៖ Reuters)

ដោយដកស្រង់ប្រភពយោធាមួយ សារព័ត៌មាន Tasnim រាយការណ៍ថា ក្រុមអ្នកប្រយុទ្ធនៃរបបនេះកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ក្នុងការបង្កើតនរកជាប្រវត្តិសាស្ត្រមួយសម្រាប់ជនជាតិអាមេរិកនៅលើទឹកដីអ៊ីរ៉ង់។ យុវជនអ៊ីរ៉ង់ បាននិងកំពុងដាក់ពាក្យយ៉ាងច្រើនកកកុញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងកងពលតូចស្ម័គ្រចិត្ត Basij។

រឿងនេះកើតឡើងបន្ទាប់ពី សារព័ត៌មាន The Wall Street Journal ទម្លាយថា មន្ទីរបញ្ចកោណកំពុងរៀបចំបញ្ជូនទ័ពជើងគោកបន្ថែម ១០ ០០០នាក់ទៀតទៅមជ្ឈិមបូព៌ា។

(រូប៖ Reuters)

ទោះគ្មានការបញ្ជាក់លម្អិតអំពីផែនការនេះក៏ដោយ ប៉ុន្តែ WSJ រាយការណ៍ថា ការបញ្ជូនទ័ពជើងគោកទាំងនេះ គឺដើម្បីផ្តល់ឲ្យលោក ត្រាំ នូវជម្រើសយោធាកាន់តែច្រើន សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។

ម្យ៉ាង គោលបំណងធំនៃការពិចារណាបញ្ជូនទ័ព១០ ០០០នាក់នេះ គឺដើម្បីបង្ហាញសាច់ដុំយោធាឲ្យអ៊ីរ៉ង់ឃើញថា អាមេរិកត្រៀមរួចហើយ សម្រាប់ការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើការចរចាសន្តិភាពមិនទទួលបានលទ្ធផល។

កងទ័ពថ្មីទាំងនេះ នឹងត្រូវទៅបន្ថែមលើកងម៉ារីន ៥ ០០០ នាក់ និងកងពលធំទ័ពអាកាសលេខ ៨២ ដែលបានដាក់ពង្រាយរួចជាស្រេចនៅក្នុងតំបន់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម