ព័ត៌មានអន្ដរជាតិ
សង្គ្រាមរឹតធំ! ក្រុមហ៊ូធី ចាប់ផ្តើមបាញ់មីស៊ីលចេញពីយេម៉ែន វាយប្រហារអ៊ីស្រាអែលហើយ
ក្រុមឧទ្ទាមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានចេញមុខគាំទ្រអ៊ីរ៉ង់ពេញទំហឹងនិងប្រកាសថា ខ្លួនបានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីថ្ងៃទី២៨ខែកុម្ភៈដែលនេះមានន័យថា សង្គ្រាមបានរាលដាលដល់សមរភូមិមួយទៀតហើយ។

អ្នកនាំពាក្យក្រុមហ៊ូធី លោក Yahya Saree បានថ្លែងក្នុងសារមួយផ្សាយតាមទូរទស្សន៍ នៅថ្ងៃសៅរ៍ទី២៨ខែមីនាឆ្នាំ២០២៦ថា ការវាយប្រហារដោយមីស៊ីល បានកំណត់លើគោលដៅយោធាសំខាន់ៗរបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងនៃដែនដីប៉ាឡេស្ទីន ហើយការវាយប្រហារនេះ ធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រតិបត្តិការរបស់កងកម្លាំងអ៊ីរ៉ង់និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ផងដែរ។
លោកអះអាងថា៖ «ប្រតិបត្តិការរបស់យើងនឹងបន្តរហូតដល់សម្រេចបាននូវគោលដៅ ហើយអំពើឈ្លានពានត្រូវបានបញ្ឈប់នៅលើសមរភូមិតស៊ូទាំងអស់»។

ជុំវិញរឿងនេះ កងទ័ពអ៊ីស្រាអែលក៏បញ្ជាក់ដែរថា វាពិតជាមីស៊ីលដំបូងបង្អស់ដែលបាញ់ចេញពីប្រទេសយេម៉ែន នៅក្នុងសង្គ្រាមបច្ចុប្បន្នមែន ប៉ុន្តែប្រព័ន្ធការពារអាកាសបានធ្វើប្រតិបត្តិការដើម្បីស្ទាក់ចាប់ការគំរាមកំហែងនោះ។
ការចូលរួមដោយផ្ទាល់របស់ក្រុមហ៊ូធីនៅក្នុងជម្លោះនេះ នឹងធ្វើឲ្យស្ថានការណ៍នៅ សមុទ្រក្រហម កាន់តែតានតឹង ដែលអាចប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញតាមកប៉ាល់អន្តរជាតិបន្ថែមទៀត បន្ទាប់ពីវិបត្តិនៅច្រកសមុទ្រ Hormuz៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


