ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អះអាងថា ខ្លួនបាញ់ទម្លាក់ F-35 របស់អាមេរិក ២គ្រឿង ត្រឹម២៤ម៉ោង
ប្រទេសអ៊ីរ៉ង់ប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F-35 មួយគ្រឿងទៀតហើយ ដែលនេះជាការបាញ់ធ្លាក់គ្រឿងទី២ ក្នុងរយៈពេលត្រឹម២៤ម៉ោង។

តាមការផ្សាយរបស់ Daily Mail នៅថ្ងៃសុក្រទី៣ខែមេសាឆ្នាំ២០២៦ ការបញ្ជាក់នេះគឺចេញពីកងឆ្មាំបដិវត្តន៍ (IRGC) ដែលអះអាងថា យន្តហោះ F-35 មួយគ្រឿងនេះ ត្រូវបានបាញ់ទម្លាក់នៅកណ្តាលប្រទេសអ៊ីរ៉ង់។
ទន្ទឹមនឹងសេចក្តីរាយការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Tasnim ក៏បានបង្ហាញច្បាស់ៗនូវរូបភាពនៃបំណែកយន្តហោះដែលធ្លាក់ផងដែរ ប៉ុន្តែលើកឡើងថា ជោគវាសនារបស់អ្នកបើក គឺមិនដឹងឡើយ។
បើសិនរឿងនេះពិតដូចការអះអាងរបស់ទីក្រុងតេហេរ៉ង់មែន នោះបានន័យថា នេះគឺជាយន្តហោះ F-35 គ្រឿងទី៣ហើយ ដែលត្រូវអ៊ីរ៉ង់បាញ់ទម្លាក់ ចាប់តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា ថ្ងៃទី២៨ខែកុម្ភៈមក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


