ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលត្រៀមវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ បើបទឈប់បាញ់បរាជ័យ
អ៊ីស្រាអែលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនក្នុងការវាយប្រហាររោងចក្រថាមពលដ៏មានសក្តានុពលរបស់អ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន-ទីក្រុងតេហេរ៉ង់ផុតសុពលភាព ឬដួលរលំនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានតួកគី Anadolu កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ។

ការចុះផ្សាយដោយដកស្រង់ពីកាសែតអ៊ីស្រាអែល Maariv ដែលរាយការណ៍ថា មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ « មានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ [អ៊ីស្រាអែលនិងអាមេរិក] ហើយប្រសិនបើការប្រយុទ្ធគ្នាបន្តកើតឡើងវិញ គោលដៅទាំងនោះក៏នឹងរួមបញ្ចូលរោងចក្រថាមពលអ៊ីរ៉ង់ផងដែរ»។
បើតាមរបាយការណ៍របស់សារព័ត៌មាន Anadolu អះអាងថា៖ « អ៊ីរ៉ង់ទទូចរក្សាលើគោលជំហរមុនរបស់ខ្លួនទាក់ទងពីសិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយប្រទេសនេះក៏មិនមានសុទិដ្ឋិនិយមក្នុងចំណោមអ្នកសម្របសម្រួលដើម្បីធ្វើការចរចារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់ដែរ»។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាលើអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សជាង ៣ ៣០០នាក់។ ចំណែកទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផ្សេងទៀតដែលមានទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិក។
យ៉ាងណាសង្គ្រាមនេះបានបញ្ឈប់នៅថ្ងៃទី៨ ខែមេសា ក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានធ្វើកិច្ចចរចាផ្ទាល់ដ៏កម្រនៅក្នុងប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចចរចាបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ អ្នកសម្របសម្រួលកំពុងស្វែងរកការពិភាក្សាជុំមួយទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ។
ដោយឡែក ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf លើកឡើងកាលពីថ្ងៃអាទិត្យថា ភាពខុសគ្នាសំខាន់ៗនៅតែមានរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានវឌ្ឍនភាពក្នុងការចរចាក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


