ព័ត៌មានអន្ដរជាតិ
តួកគី ជឿថា បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ នឹងពង្រីកបន្ថែម
ប្រទេសតួកគី បានបង្ហាញនូវទស្សនៈ«សុទិដ្ឋិនិយម» ដែលថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលផុតកំណត់នៅថ្ងៃពុធសប្តាហ៍នេះ នឹងពង្រីកបន្តទៀត ដែលនឹងអនុញ្ញាតឱ្យមានពេលវេលាវែងបន្ថែមទៀតសម្រាប់ការចរចាសន្តិភាពបញ្ចប់ជម្លោះរវាងភាគីទាំងពីរ។
យោងតាមសារព័ត៌មាន AFP ផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប្រទេសប៉ាគីស្ថានកំពុងដឹកនាំរៀបចំសម្រាប់ការចរចាសន្តិភាពកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បន្ទាប់ពីជុំទីមួយបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ កាលពីចុងសប្តាហ៍មុន។

មិនតែប៉ុណ្ណោះ ប្រទេសតួកគី និងអេហ្ស៊ីប បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមដឹកនាំដោយប៉ាគីស្ថាន ស្តីពីការពន្យារពេលការចរចានិងការការពារការវិលត្រឡប់ទៅរកជម្លោះវិញ។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan លើកឡើងក្នុងពិធីបិទវេទិកាការទូតរយៈពេលបីថ្ងៃនៅភាគខាងត្បូងខេត្ត Antalya ថា៖ «គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាមថ្មីផ្ទុះឡើង ពេលដែលបទឈប់បាញ់ផុតកំណត់នៅសប្តាហ៍ក្រោយនោះទេ។ យើងសង្ឃឹមថា[…] ភាគីនានានឹងបន្តបទឈប់បាញ់។ ហើយខ្ញុំក៏សង្ឃឹមថានឹងមានការបន្ត[បទឈប់បាញ់]។ ខ្ញុំមានសុទិដ្ឋិនិយមលើរឿងនេះ។
លោក Fidan ថា៖ « ការបន្តការចរចាគឺជាអ្វីដែលសហគមន៍អន្តរជាតិទាំងមូលចង់បាន ហើយក៏មានសម្ពាធគួរឱ្យកត់សម្គាល់នៅក្នុងរឿងនេះ»។ ក្រោមកម្រិតសម្ពាធនេះ ខ្ញុំជឿថាភាគីនានាមិនគួរមើលឃើញឧបសគ្គណាមួយ ចំពោះការពង្រីកបទឈប់បាញ់ដើម្បីបន្តការចរចាសន្តិភាពនោះទេ […]»។
ទោះបីជាមានសុទិដ្ឋិនិយមនិងចលនាក្នុងការចរចាក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយគឺនៅឆ្ងាយ។
លោក Fidan បន្តថា៖ «វាច្បាស់ណាស់ថា ការចរចាបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។ ភាគីទាំងពីរកំពុងបន្តការចរចាដោយភាពស្មោះត្រង់ពិតប្រាកដ។ ពួកគេក៏មានឆន្ទៈក្នុងការរក្សាដំណើរការនេះផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


