Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ យល់ថា ការដែលអ៊ីរ៉ង់រឹបអូសកប៉ាល់២គ្រឿងនៅ Hormuz មិនរំលោភបទឈប់បាញ់ទេ

បានផុស

នៅ

តាមការបញ្ជាក់ពីសេតវិមាន ការដែលអ៊ីរ៉ង់រឹបយកកប៉ាល់២គ្រឿងនៅច្រកសមុទ្រ Hormuz មិនត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកជាការរំលោភបទឈប់បាញ់ទេ។

កងកម្លាំងអ៊ីរ៉ង់ ឡើងកប៉ាល់ដឹកទំនិញ (រូប៖ Reuters)

សារព័ត៌មាន Xinhua បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែមេសាឆ្នាំ២០២៦ ដោយដកស្រង់សម្តីអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ដែលនិយាយថា៖ លោកត្រាំ មិនបានចាត់ទុកការប្រើកម្លាំងបាយនេះ ថាជាការរំលោភលើបទឈប់បាញ់ដែលបន្តរវាងអាមេរិក និងអ៊ីរ៉ង់ឡើយ។

លោកស្រីប្រាប់ Fox News ថា៖ «ទាំងនេះមិនមែនជាកប៉ាល់អាមេរិកទេ ហើយក៏មិនមែនជាកប៉ាល់អ៊ីស្រាអែលដែរ។ វាគឺជាកប៉ាល់អន្តរជាតិទាំងពីរគ្រឿង! កប៉ាល់ទាំងពីរ ត្រូវបានរឹបយកដោយទូកល្បឿនលឿនបំពាក់អាវុធ។ អ៊ីរ៉ង់បាក់កម្លាំងទាំងពីការមានកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ា មកត្រឹមជាការធ្វើសកម្មភាពដូចជាក្រុមចោរសមុទ្រនាពេលបច្ចុប្បន្ន។ ពួកគេអស់ការគ្រប់គ្រងលើច្រកនោះហើយ! អ្វីដែលយើងកំពុងឃើញនេះ គឺជាសកម្មភាពចោរកម្មសមុទ្រយ៉ាងច្បាស់ក្រឡែត»។

លោកស្រី Karoline Leavitt (រូប៖ Reuters)

អ៊ីរ៉ង់បានបញ្ជាក់ពីការរឹបអូសយកកប៉ាល់២គ្រឿងនៅច្រក Hormuz ទោះកងកម្លាំងបដិវត្តឥស្លាម (IRGC) ប្រកាសថា ខ្លួនបើកការវាយប្រហារលើកប៉ាល់ដល់ទៅ៣គ្រឿងក្នុងមួយថ្ងៃក៏ដោយ។

តាមការផ្សាយរបស់ BBC, អ៊ីរ៉ង់សម្រេចបាញ់ទៅលើកប៉ាល់ទី១ ឈ្មោះ Epaminodes ព្រោះកប៉ាល់នេះ មិនស្តាប់ការព្រមានរបស់ IRGC ហើយបន្តធ្វើដំណើរទៅមុខមិនឈប់។

ក្រោយមក អ៊ីរ៉ង់បានបញ្ឈប់កប៉ាល់ទី២ ឈ្មោះ Euphoria ដោយអះអាងថា កប៉ាល់ទាំងអស់សុទ្ធតែធ្វើដំណើរដោយមិនឆ្លងកាត់ការអនុញ្ញាតរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម