ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ៦គ្រឿង ត្រូវយោធាអាមេរិកបិទផ្លូវមិនឲ្យឆ្លង និងបង្ខំត្រឡប់ក្រោយ
យោងតាមទិន្នន័យតាមដានកប៉ាល់នៅច្រក Hormuz បានបង្ហាញថា កប៉ាល់៦គ្រឿង ផ្ទុកប្រេងរបស់អ៊ីរ៉ង់ត្រូវបង្ខំឱ្យត្រឡប់ថយក្រោយទៅកាន់អ៊ីរ៉ង់វិញ ក្រោយឆ្លងកាត់ច្រកហ័រមូស ដោយសារការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសកម្មភាពនេះកំពុងបង្ហាញពីផលប៉ះពាល់ ចំពោះចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ជាធម្មតាមានកប៉ាល់ចន្លោះពី ១២៥ ទៅ ១៤០គ្រឿង ឆ្លងកាត់ ចូលនិងចេញពីច្រកសមុទ្រដ៏សំខាន់នេះជារៀងរាល់ថ្ងៃមុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ បច្ចុប្បន្នមានតែកប៉ាល់ ៧គ្រឿងប៉ុណ្ណោះ ដែលបានឆ្លងកាត់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយក៏គ្មានកប៉ាល់ដឹកប្រេងទៅកាន់ទីផ្សារពិភពលោកដែរ។ នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ Kpler និងការវិភាគផ្កាយរណបពី SynMax ។

ម្យ៉ាងវិញទៀត ចរាចរណ៍កប៉ាល់បានធ្លាក់ចុះយ៉ាងខ្លាំង ពីកប៉ាល់ជាង ១០០គ្រឿងជារៀងរាល់ថ្ងៃ មកត្រឹម ៧គ្រឿងប៉ុណ្ណោះ វាបង្ហាញពីឥទ្ធិពលនៃសង្គ្រាមនិងការបិទផ្លូវបានរំខានដល់សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនេះយ៉ាងធ្ងន់ធ្ងរ។
ទិន្នន័យបង្ហាញថា៖ « នាវាទាំងនោះរួមមាននាវាដឹកទំនិញស្ងួត Bavand ដែលមានទង់ជាតិអ៊ីរ៉ង់បានចាកចេញពីកំពង់ផែអ៊ីរ៉ង់ និងនាវាផ្សេងទៀតដែលចាកចេញពីកំពង់ផែអ៊ីរ៉ាក់»។
អ៊ីរ៉ង់បានដាក់កម្រិតលើការដឹកជញ្ជូនដោយប្រើប្រាស់ច្រកសមុទ្រនេះ ហើយសហរដ្ឋអាមេរិកប្រកាសនៅថ្ងៃទី១៣ ខែមេសា ថា ខ្លួននឹងបិទផ្លូវសមុទ្រដែលដឹកជញ្ជូនទាក់ទងនឹងអ៊ីរ៉ង់។
គួរបញ្ជាក់ថា កងកម្លាំងអាមេរិកបានបញ្ជូននាវាចំនួន ៣៧គ្រឿង ត្រឡប់ក្រោយវិញ ចាប់តាំងពីពេលនោះមក។
មិនតែប៉ុណ្ណោះ ច្រកសមុទ្រនេះជាធម្មតាគ្រប់គ្រង ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រចាំថ្ងៃរបស់ពិភពលោក។
សកម្មភាពរបស់កប៉ាល់ត្រូវបានកាត់បន្ថយតាមរយៈភាពតានតឹងរវាងប្រទេសទាំងពីរ ខណៈការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅតែជាប់គាំងជិតពីរខែ ចូលទៅក្នុងសង្គ្រាម។
យ៉ាងណា យោធាសហរដ្ឋអាមេរិកមិនទាន់ផ្តល់ការវិភាគពេញលេញពីប្រភេទនាវាដែលខ្លួនបានបង្វែរទិសដៅ ឬទីតាំងពិតប្រាកដ បើកផ្ទាំងថ្មីនៃការស្ទាក់ចាប់នោះទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


