Connect with us

ព័ត៌មានអន្ដរជាតិ

គ្មាន​បទ​ឈប់​បាញ់អ៊ីស្រាអែល-លីបង់ ​ក៏គ្មាន​​​កិច្ច​ព្រមព្រៀងបញ្ចប់សង្គ្រាម​អាមេរិក-អ៊ីរ៉ង់ដែរ​

បានផុស

នៅ

បទ​ឈប់​បាញ់រវាងអ៊ីស្រាអែលនិងលីបង់ គឺពិត​មានសារៈសំខាន់​ចំពោះ​បទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែរ ព្រោះ​​ វា​មាន​​លក្ខណៈ​ពិសេស ត្រង់​​ថា​ បទ​ឈប់​បាញ់​ទាំង​ពីរ​​ដើរ​តួ​ដូច​សសៃ​ឈាម​​មនុស្ស​អ៊ីចឹង​ មិន​អាចគ្មាន​​​​ផែ្នក​​​ណាមួយ​បាន​​ឡើយ​។

យោង​តាម​សារព័ត៌មាន​ Al Jazeera និង BBC ផ្សាយ​ក្នុង​ខែ​មេសា ឆ្នាំ​២០២៦ អ៊ីរ៉ង់ចាត់​ទុក​ការបញ្ចប់អរិភាព​នៅក្នុងប្រទេសលីបង់ ជា​តម្រូវ​ការ​ស្នូល​សម្រាប់​រក្សាការបញ្ចប់បទឈប់បាញ់​ដ៏ទូលំទូលាយរបស់ខ្លួន ដែល​ធ្វើ​ឱ្យ​ស្ថានភាពលីបង់ក្លាយជា​ចំណុចបំបែក​កិច្ចព្រមព្រៀងដែល​អាច​បំផ្លាញ​សន្តិភាពដ៏ផុយស្រួយរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់​។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ ជាហេតុផល​ ៤​ ទាក់ទងនឹងសារៈ​សំខាន់​នៃបទឈប់បាញ់នៅ​លីបង់​ ចំពោះ​បទ​ឈប់បាញ់​សហរដ្ឋ​អាមេរិក-អ៊ីរ៉ង់​៖

១. ទំនាក់ទំនងអ៊ីរ៉ង់៖ មន្ត្រី​អ៊ីរ៉ង់បង្ហាញថា បទឈប់បាញ់​ដ៏ទូលំទូលាយ​ក្នុង​តំបន់​ជម្លោះទាំងអស់ ជាពិសេសលីបង់ គឺជាផ្នែកមួយ​នៃ​កិច្ច​ព្រម​ព្រៀង​ដំបូង​ដែលសម្របសម្រួលជាមួយ​សហរដ្ឋអាមេរិក។

២. ការការពារ​ពី​ភាគី​ផ្សេង​ទៀត​៖ ជម្លោះអ៊ីស្រាអែល-ហេសបូឡា គឺ​ជា​ចំណុច​ជាប់គាំងដ៏សំខាន់មួយ ពីព្រោះ​អ៊ីរ៉ង់​មានអារម្មណ៍ថា​មាន​សម្ពាធក្នុងការរក្សាភាពជឿជាក់​របស់ខ្លួន និង​ការពារសម្ព័ន្ធមិត្ត​នៅ​ក្នុង​ប្រទេសលីបង់​។

៣. ការ​តភ្ជាប់​ច្រកសមុទ្រហ័រមូស៖ នៅ​ពេលដែលការប្រយុទ្ធគ្នានៅតែបន្តក្នុងប្រទេសលីបង់ អ៊ីរ៉ង់​បាន​ឆ្លើយតបដោយ​លើក​ឡើង​ពី​ការរឹត​បន្តឹង ឬគំរាម​កំហែងរឹតបន្តឹងចរាចរណ៍ប្រេងតាមរយៈច្រកសមុទ្រហ័រមូស ប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចពិភពលោក និង​លក្ខខណ្ឌ​បទ​ឈប់​បាញ់​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

៤. ទស្សនៈខុសៗគ្នា៖ ខណៈរបាយការណ៍មួយ​ចំនួន​បង្ហាញ​ពី​កិច្ច​ព្រម​ព្រៀង​ដ៏ទូលំទូលាយ និងភ្ជាប់​ទំនាក់ទំនងគ្នា​ មន្ត្រីអ៊ីស្រាអែលលើក​ឡើង​ថា បទឈប់បាញ់នៅលីបង់​គឺដាច់ដោយឡែក​ពីកិច្ចព្រមព្រៀង​អ៊ី​រ៉ង់-សហរដ្ឋអាមេរិក ដែល​មានគោលបំណងបន្តសកម្មភាពយោធានៅ​ក្នុងប្រទេសលីបង់។

ការ​បន្តវាយប្រហាររបស់អ៊ីស្រាអែលក្នុង​ប្រទេសលីបង់ កំពុង​គំរាម​កំហែង​ខ្លាំង​បំផុត ចំពោះបទឈប់បាញ់ក្នុង​តំបន់ទាំងមូល ព្រោះ​វា​អាចបង្ខំ​ឱ្យអ៊ីរ៉ង់សងសឹក​ ដើម្បីរក្សាតុល្យភាព​នៃ​​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ពីរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម