Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកតវ៉ាក្រុងយ៉ាំងហ្គោនប្រើយុទ្ធសាស្ត្រថ្មីប្រឆាំងយោធា​មីយ៉ាន់ម៉ា​

បានផុស

នៅ

អ្នក​តវ៉ា​មីយ៉ាន់ម៉ា​​បាន​ចេញ​មុខ​​តវ៉ា​ទៀត​ហើយ​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន​​ដែល​លើក​នេះ​មាន​យុទ្ធសាស្ត្រ​ថ្មី បន្ទាប់​​ពី​មួយ​រយៈ​​ពេល​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថម​ថយ​ក្នុង​ការ​តវ៉ា ក៏​ដូច​ជា​ការ​បង្ក្រាប​ដ៏​ឃោឃៅ។

រយៈ​ពេល​៥៧​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​កុម្ភៈ និង​ថ្ងៃទី​២៩ ខែមីនា អ្នក​តវ៉ា​ អ្នក​ស្រុក និង​អ្នក​ឈរ​មើល​​ប្រមាណ​២១០​នាក់ត្រូវ​បាន​កម្លាំង​ប៉ូលិស​ និង​ទាហាន​មីយ៉ាន់ម៉ា​​សម្លាប់​នៅ​ក្នុង​ទី​ក្រុង​ធំ​បំផុត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​​ថ្ងៃ​ទី​២៩ ខែ​មីនា របបយោធា​មីយ៉ាន់ម៉ា​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​នៅ​សង្កាត់ Dagon ភាគ​ខាង​ត្បូង​ទី​ក្រុង​យ៉ាំងហ្គោន​ ដោយ​បាន​សម្លាប់​មនុស្ស​១៥​នាក់។

ចាប់​តាំង​ពី​ពេល​នោះមក​ ក្រុម​អ្នក​តវ៉ា​​បាន​ថយ​ចុះ​នៅ​ទី​ក្រុង​សំខាន់​បំផុត​នេះ ហើយ​កម្លាំង​បង្ក្រាប​កាន់​តែ​ច្រើន​​ត្រូវ​បាន​ដាក់​ពង្រាយ។

ក្នុង​រយៈ​ពេល​៣​សប្តាហ៍​ចុង​ក្រោយ​នេះ ការ​តវ៉ា​នៅ​ទី​ក្រុង​យ៉ាំងហ្គោន​មិន​មាន​លក្ខណៈ​ទ្រង​ទ្រាយ​ធំ​ទេ​គឺ​មាន​​​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​ដែល​មាន​គ្នា​តិច​ប៉ុណ្ណោះ ពី​ព្រោះ​មិន​មាន​ផែន​ការ​បាតុកម្ម​ច្បាស់​លាស់។

យ៉ាង​ណា ចាប់​ពី​​ថ្ងៃ​ទី​២៣ ខែ​មេសា មក​ អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​​វិល​ត្រឡប់​មក​ដើរ​តវ៉ា​តាម​​ផ្លូវ​ជា​ថ្មី​ដើម្បី​អំពាវ​នាវ​​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​វិល​ត្រឡប់​មក​វិញ មុន​ពេល​មេ​ដឹក​នាំ​របប​យោ​ធា​មីយ៉ាន់ម៉ា​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing បាន​ចេញទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ចាប់​តាំអ​ពី​នោះ​ ការ​តវ៉ា​ដែល​មាន​យុទ្ធសាស្ត្រ​​ច្បាស់​លាស់​គឺ​ការ​តវ៉ា​ដែល​មាន​​​ក្រុម​​ច្រើន​​ធ្វើ​ឡើង​​​ទៅ​តាម​​ទី​កន្លែង​ផ្សេង​ៗ​​​នៅ​ទី​កន្លែង​សំខាន់​ៗ​ក្នុង​ទី​ក្រុង​​ពោល​គឺ​មិន​មែន​ធ្វើ​តែ​កន្លែង​តែ​មួយ​ដែល​មាន​មនុស្ស​ច្រើន​ទេ។ តាមសារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ការ​តវ៉ា​លក្ខណៈ​ក្រុមជា​ច្រើន​នេះ​បាន​ចាប់​ផ្តើម​នៅ​តាម​សង្កាត់​ជា​ច្រើន​ដូច​ជា Kyauktada, Sanchaung, Ahlone, Hlaing, Kamayut, Dawbon, Thaketa, Tarmwe, Insein និង Hlaign Tharyar ជា​ដើម។

មនុស្ស​ជាង​២០០​នាក់​បាន​ធ្វើ​ការ​ដើរ​​ដង្ហែ​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​​​នៅតាម​ផ្លូវ​សង្កាត់​ Sanchuang ក្នុងយ៉ាំងហ្គោន​កាល​ពី​ថ្ងៃ​អង្គារ។

ដើម្បី​បង្ហាញ​ដល់​ការ​គាំទ្រ​ដល់​អ្នក​តវ៉ា អ្នក​ស្រុក​ជា​ច្រើន​បាន​ចូល​រួម​ជា​មួយ​ ខណៈ​អ្នក​លក់​ដូរ​តាម​ផ្លូវ និង​អ្នក​ស្រុក​ផ្សេង​ៗ​ទៀតបាន​នាំ​គ្នា​ទះ​ដៃ​អប់អរដល់​ក្រុម​តវ៉ា។

អ្នក​តវ៉ា​អាយុ​៣០​ឆ្នាំ​ម្នាក់​ដែល​ជួយ​​រៀប​ចំ​ផែន​ការ​តវ៉ា​នេះ​បាន​និយាយថា ក្រុម​​អ្នក​តវ៉ាបាន​កំពុង​វិល​ត្រឡប់​មក​តវ៉ា​វិញ​​ដើម្បី​បង្ហាញ​ថា ប្រជា​ជន​មិន​អាច​ទទួល​យក​​ការ​គ្រប់​គ្រង​យោធា​នៅ​ទី​ក្រុង​បាន​ឡើយ។

ពេល​សួរ​ថា អត់​ខ្លាច​ត្រូវ​កម្លាំង​សន្តិសុខ​ចាប់​ខ្លួន ឬ​បាញ់​ស្លាប់​ទេ? គាត់​បាន​និយាយ​ថា ៖«យើង​ខ្លាច ពី​ព្រោះ​យើង​​មិន​អាច​ការពារ​ខ្លួន​​បាន។ ប៉ុន្តែ​យើង​នឹង​​​រស់​នៅ​អស់​មួយ​ជីវិត​ពេញដោយ​​ជីវិត​ភ័យ​ខ្លាច ដូច្នេះ​យើង​ត្រូវ​តែ​តស៊ូ»។

កិច្ច​ប្រជុំ មេ​ដឹក​នាំ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)​ បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​មីយ៉ាន់ម៉ា​បញ្ឈប់​​ហិង្សា​បណ្តាល​មនុស្ស​ស្លាប់​ជា​បន្ទាន់ និង​​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​​ដើម្បីរក​ច្រក​​ចេញ​ពីវិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ទោះ​បី​ជា​យ៉ាង​ណា ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing បាន​និយាយ​ថា របប​យោធា​នឹង​ពិចារណា​ចំពោះ​សំណើរ​​របស់​មេ​ដឹក​នាំ​អាស៊ាន​ នៅ​ពេល​ណា​ដែល​ប្រទេស​របស់​ខ្លួន​ស្ថេរភាព​ជា​មុន​សិន។

គិត​ត្រឹម​ថ្ងៃ​អង្គារ៍ ទី​២៧ ខែ​មេសា កន្លង​ទៅ មនុស្ស​ជាង​៧៥០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របប​យោធា​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សមាគមជំនួយ​អ្នក​ទោស​នយោបាយ (AAPP)៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម