ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនបាតុករជិត៣០០នាក់ ខណៈអំពើហិង្សានៅអាមេរិក កំពុងរីករាលដាល
បាតុកម្មប្រឆាំងសង្គ្រាមអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា នៅតែបន្តពុះកញ្ជ្រោលមិនថមថយ នៅតាមសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ខណៈនៅញូវយ៉ក ប៉ូលិសបានចាប់ខ្លួនបាតុករជិត ៣០០នាក់ ចំណែកនៅកាលីហ្វ័រញ៉ា ឯណោះវិញ ក៏កើតមានអំពើហិង្សាដែរ។

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃពុធទី១ខែឧសភា, នៅទីក្រុងញូវយ៉ក ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ២៨២នាក់នៅសាកលវិទ្យាល័យ Columbia និងមហាវិទ្យាល័យទីក្រុងញូវយ៉ក ក្នុងប្រតិបត្តិការបោសសម្អាតនិស្សិត ដែលបានកាន់កាប់សាល Hamilton Hall ចាប់តាំងពីថ្ងៃទី៣០ខែមេសាមក។

ដំបូងឡើយអគារនេះ ត្រូវបានបាតុករដាក់ឈ្មោះឲ្យថា “Mandela Hall” នៅពេលនិស្សិត ធ្វើសកម្មភាពស្រដៀងគ្នានេះដើម្បីគាំទ្រដល់ការរំដោះប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩៨៥ ប៉ុន្តែលើកនេះ ក្រុមអ្នកតវ៉ាបានដាក់ឈ្មោះអគារថា “Hind’s Hall” វិញ ដើម្បីឧទ្ទិសដល់ កុមារី Hind Rajab អាយុ៦ឆ្នាំ ដែលត្រូវបានសម្លាប់ជាមួយក្រុមគ្រួសារ ដោយស្នាដៃកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

ឆ្លើយតបទៅមតិរិះគន់ ស្នងការរងនៃប្រតិបត្តិការនៅនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កលោក Kaz Daughtry បាននិយាយការពារខ្លួននៅលើបណ្តាញសង្គម X ថា ប៉ូលិសធ្វើសកម្មភាពតាមសំណើរបស់សាកលវិទ្យាល័យ Columbia ដែលសុំឲ្យជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ។

លោកបញ្ជាក់ថា ប៉ូលិសកំពុងបំបែកការបោះជំរំខុសច្បាប់ និងមនុស្សដែលរារាំងនៅខាងក្នុងអគារសាកលវិទ្យាល័យ ហើយរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។

ទន្ទឹមនោះ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាឡូសអេនជឺលេស (UCLA) ឯណោះវិញ បាតុករគាំទ្រអ៊ីស្រាអែល បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រប៉ាឡេស្ទីន ដោយបង្កជាអំពើហិង្សា ខណៈអ្នកខ្លះគប់ដប កែវ និងវាយគ្នានឹងដំបងទៀតផង។

សូមបញ្ជាក់ថា បាតុកម្មតែងកើតមាននៅទូទាំងសកលវិទ្យាល័យអាមេរិក ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងពេញមួយសង្រ្គាមអ៊ីស្រាអែលរយៈពេលជិតប្រាំបីខែនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤ ៥៦៨នាក់ និងបង្កើតជាគ្រោះទុរ្ភិក្សធំធេង ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេមើលឃើញថា ទំហំនៃបាតុកម្មនិងអំពើហិង្សាកាន់តែរីករាលដាលធំទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសក្រុងញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ចាប់ខ្លួនបាតុករជានិស្សិត ច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


