Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភេទ​​ឈើ ​«Genus Cedrus» និមិត្តរូប​របស់​​​លីបង់​មានលក្ខណៈ​ពិសេស​​អ្វីខ្លះ ទើប​អ៊ីស្រាអែល​ចង់​បំផ្លាញ​?

បានផុស

នៅ

ដើមតាដា ឬភាសាអង់គ្លេស​​ «Genus Cedrus» ក្នុង​ប្រទេស​លីបង់ គឺ​ជា​និមិត្តរូបជាតិ វា​ផ្តល់​សារៈ​សំខាន់​ទាំង​ផ្នែក​បរិស្ថាន ​វប្បធម៌ និង​សេដ្ឋ​កិច្ច​ ខណៈ​ដើម​ឈើ​ប្រភេទ​នេះ​បម្រើ​​ដល់អេកូឡូស៊ី​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​ដោយ​ការពារការ​ហូរច្រោះដី និង​ដើរតួជា​អាងស្តុកកាបូន​។ តាមប្រវត្តិ​សាស្ត្រ និងវប្បធម៌ ដើម​ឈើទាំងនេះ​គឺជាដើម​ឈើពិសិដ្ឋ ជាពិសេស​ដុះ​ជុំវិញ​ជ្រលងភ្នំ Kadisha ប្រទេសលីបង់​។

ប្រភេទឈើ Genus Cedrus ក្នុង​ប្រទេស​លីបង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន Al Jazeera ឱ្យ​ដឹង​ថា សកម្មភាពយោធារបស់អ៊ីស្រាអែល រួមទាំង​ការប្រើប្រាស់​ផូស្វ័រពណ៌​ស ​បានកំណត់គោលដៅ​លើរុក្ខជាតិនៅភាគខាងត្បូងលីបង់ បណ្តាល​ឱ្យមានភ្លើងឆេះរាលដាលដល់ការបំផ្លាញជម្រក​ដ៏មានសក្តានុពល​។

+ អត្ថប្រយោជន៍​នៃដើមតាដានៃលីបង់៖ ដើមឈើ​ប្រភេទ​នេះ​ ​ត្រូវ​បាន​ចាក់​​យ៉ាងជ្រៅ​ទៅក្នុងអត្តសញ្ញាណ​ជាតិនិង​ផ្តល់​នូវគុណសម្បត្តិសំខាន់ៗ​​ចំនួន​៤ ដូច​ជា​៖

១. សុខភាពអេកូឡូស៊ី៖ ដើមតាដាដើរ​តួ​ជាអាងស្តុកកាបូនដ៏ធំ ជួយ​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់។ ឫសជ្រៅរបស់វាធ្វើឱ្យដីមានស្ថេរភាព​នៅ​លើ​ជម្រាលភ្នំ ការពារការ​ហូរច្រោះ និងបាក់ដី។

២. អត្តសញ្ញាណវប្បធម៌ និងសាសនា៖ ដើមឈើ​នេះ​ ក៏​មាន​​និយាយ​​ក្នុងព្រះគម្ពីរ ​ជានិមិត្តរូបនៃ​កម្លាំងនិងភាពបរិសុទ្ធ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏ត្រូវបាន​បង្ហាញនៅលើទង់ជាតិនិងរូបិយប័ណ្ណជានិមិត្តរូប​នៃ​ភាព​ធន់។

៣. លក្ខណៈសម្បត្តិឱសថ៖ សារធាតុចម្រាញ់ចេញពីឈើ និង​ជ័រ​របស់​ប្រភេទ​ឈើ​មួយ​ដើម​នេះ​ ត្រូវបានគេប្រើប្រាស់​អស់​ជាច្រើនសតវត្ស​មកហើយ​ក្នុងឱសថបុរាណជាថ្នាំសម្លាប់មេរោគ ​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ដើម​។​

៤. តម្លៃសេដ្ឋកិច្ច៖ តាមប្រវត្តិសាស្ត្រ ឈើ​ធន់នឹងការរលួយ​ត្រូវបានគេឱ្យ​តម្លៃសម្រាប់ការសាងសង់កប៉ាល់ និងការ​សាងសង់​ប្រាសាទ។ សព្វថ្ងៃ​នេះ វាគាំទ្រដល់វិស័យទេសចរណ៍តាមរយៈតំបន់អភិរក្សធម្មជាតិ​ដូចជាតំបន់​អភិរក្សជីវមណ្ឌល Shouf ។

យោង​តាម​របាយការណ៍នានាស្តី​ពីជម្លោះកំពុងបន្ត គិតត្រឹម​ចុង​ខែ​មេសា ឆ្នាំ២០២៦ បង្ហាញថា ​ការ​ប្រើ​ប្រាស់ភ្លើងនិងគ្រាប់រំសេវ​ឆេះរបស់អ៊ីស្រាអែលក្នុង​ប្រទេសលីបង់ គឺជាយុទ្ធ​សាស្ត្រយោធា​ដ៏ចម្បង ជាជាងការប៉ុនប៉ង​ជាក់​លាក់មួយ ដើម្បី​បំផ្លាញដើមតាដា​របស់​លីបង់។​ ជាពិសេស​ដុតបំផ្លាញរុក្ខជាតិក្រាស់ៗនិងព្រៃឈើ ​បង្ហាញ​ផ្លូវ​រូង​ក្រោម​ដីដែល​លាក់ក្រុម​ហេសបូឡា ចលនាកងទ័ព និង​ទីតាំងបាញ់អាវុធ។

គួរ​បញ្ជាក់​ថា វិធី​សាស្រ្ត​របស់​អ៊ីស្រាអែល​​ព្យាយាម​ដុត​ដើម​តា​ដា​នឹង​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​ ក្រោម​ហេតុផល​ចាប់​ក្រុម​ ហេបូឡា ជម្លៀស​ប្រជាជនលីបង់​ឱ្យ​ចេញ​ពី​តំបន់​នេះ ​ដោយ​សារ​តែ​ភ្លើង​ឆេះ​ខ្លាំង៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម