ព័ត៌មានអន្ដរជាតិ
យន្តហោះអាមេរិក ដឹកមនុស្ស ២២១ នាក់ បុកបង្គោលភ្លើង និងរថយន្ត ពេលចុះចត នៅព្រលាន Newark
អាជ្ញាធរបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ដែលផ្ទុកអ្នកដំណើរ ២២១ នាក់ និងសមាជិកអាកាសយានិក ១០ នាក់ បានហោះបុកបង្គោលភ្លើង និងរថយន្តដឹកទំនិញមួយគ្រឿងនៅលើផ្លូវហាយវ៉េ ក្នុងរដ្ឋ New Jersey ខណៈពេលកំពុងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Newark Liberty ។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់ទីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Newark Liberty ជើងហោះហើរលេខ ១៦៩ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានហោះទៅបុកបង្គោលភ្លើងមួយនៅលើផ្លូវ New Jersey នៅវេលាម៉ោងប្រហែលជា ២ រសៀល (ម៉ោងក្នុងស្រុក) កាលពីម្សិលមិញ ថ្ងៃទី៣ ខែឧសភា ដោយបន្ថែមថា យន្តហោះនោះបានរងការខូចខាតតិចតួចប៉ុណ្ណោះ»។
យ៉ាងណា អាជ្ញាធរកំពង់ផែ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនោះបានបង្កឲ្យមានការខូចខាតដល់បង្គោលភ្លើងមួយ និងរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង នៅលើផ្លូវ New Jersey ។
យោងតាមសម្តីលោក Chuck Paterakis អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន (H&S Bakery) បានឲ្យដឹងថា រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនលោក មិនបានរងការខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែ កង់របស់យន្តហោះពាណិជ្ជកម្មនោះ បានហោះមកបុកទម្លុះកញ្ចក់ទ្វារខាងអ្នកបើកបរ។ ជាក់ស្ដែង អ្នកបើកបររថយន្តគ្រាន់តែរងរបួសមុតតិចតួចប៉ុណ្ណោះពីហេតុការណ៍នេះ»។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានគម្រោងនឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីសុវត្ថិភាពហោះហើរចំពោះហេតុការណ៍នេះ ហើយក្រុមអាកាសយានិកត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្ន ដែលវាគឺជាផ្នែកមួយនៃដំណើរការស៊ើបអង្កេតនេះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


