ព័ត៌មានអន្ដរជាតិ
មុនទៅចិន លោក ត្រាំ រំលឹកថា អាមេរិកនៅតែជា «បងធំ» ផ្នែកបច្ចេកវិទ្យា AI
នៅក្នុងកម្មវិធីជួបជុំសហគ្រិនខ្នាតតូចមួយ ដែលរៀបចំឡើងនៅសេតវិមាន កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងពីគម្រោងធ្វើដំណើរដ៏សំខាន់មួយ ដើម្បីទៅជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅរយៈពេល ២សប្តាហ៍ខាងមុខ។

តាមការផ្សាយរបស់រ៉យទ័រ លោក ត្រាំ បានចាត់ទុកថា ជំនួបនេះ គឺជាដំណើរទស្សនកិច្ច ដែលមានសារៈសំខាន់បំផុត ក្នុងកំឡុងពេលដែលប្រទេសយក្សទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នា លើបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោក ត្រាំ បានលើកឡើងយ៉ាងច្បាស់ៗពីចេតនារបស់លោក ក្នុងការរំលឹកទៅកាន់សមភាគីចិនថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងតែបោះជំហាននាំមុខគេបង្អស់ លើផ្នែកបញ្ញាសិប្បនិម្មិត AI។ បើទោះបីជាប្រទេសទាំងពីរហាក់ដូចជា កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ លើវិស័យបច្ចេកវិទ្យាក៏ដោយ ក៏លោក ត្រាំ បានហៅការប្រកួតប្រជែងនេះថា ជាការប្រកួតប្រជែងបែបមិត្តភាព និងមានភាពថ្លៃថ្នូរ។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ដ្បិតមានភាពរកាំរកូសខ្លះៗលើរឿងជំនួញក៏ពិតមែន ប៉ុន្តែលោកនៅតែចាត់ទុកលោក ស៊ី ជិនពីង ជាគូប្រជែងដ៏សំខាន់ម្នាក់ ដែលលោកត្រូវតែជួបដើម្បីជជែកគ្នាឲ្យដាច់ស្រឡះ។ ជំនួបនាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាវេទិកាមួយ ដែលមេដឹកនាំពិភពលោកទាំងពីរ នឹងត្រូវចរចាគ្នាពីតុល្យភាពអំណាចបច្ចេកវិទ្យា ដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកលលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


