ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសផ្អាក ប្រតិបត្តិការ រំដោះកប៉ាល់ ចេញពីច្រក Hormuz វិញ សិន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ផែនការ «សេរីភាព» ដែលជាប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន។

តាមការបញ្ជាក់ពីប្រមុខសេតវិមាន, សេចក្តីសម្រេចនេះ គឺធ្វើឡើងតាមសំណើរបស់ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត ប៉ុន្តែការផ្អាក នឹងរយៈពេលខ្លីប៉ុណ្ណោះ ដោយរង់ចាំមើលថា តើអ៊ីរ៉ង់ នឹងចូលខ្លួនមកកាន់តុចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែរឬក៏អត់?
បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោកត្រាំ សរសេរថា៖ «ដោយផ្អែកតាមសំណើប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំងជោគជ័យខាងយោធាដ៏អស្ចារ្យ ដែលយើងសម្រេចបាន ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ ហើយបន្ថែមលើការពិតដែលថា វឌ្ឍនភាពដ៏ធំធេង ត្រូវបានសម្រេច ឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងរបស់អ៊ីរ៉ង់នោះ យើងបានព្រមព្រៀងគ្នាទៅវិញទៅមកថា ទោះការបិទខ្ទប់ នឹងនៅតែបន្តមានប្រសិទ្ធភាព និងអនុវត្តពេញលេញក៏ដោយ ប៉ុន្តែប្រតិបត្តិការ Project Freedom (ចលនានៃការធ្វើដំណើររបស់កប៉ាល់ តាមរយៈច្រកសមុទ្រ Hormuz) នឹងត្រូវផ្អាកក្នុងរយៈពេលខ្លីសិន ដើម្បីមើលថា តើកិច្ចព្រមព្រៀងនេះ អាចត្រូវបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខាដែរឬទេ»។

សូមជម្រាបជាថ្មី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសបើកប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រក Hormuz ដោយលោកចេញបញ្ជា ឲ្យកងទ័ពជើងទឹកអាមេរិក ទៅអមកប៉ាល់បរទេសអព្យាក្រឹត ដែលកំពុងជាប់នៅទីនោះ ឲ្យចេញបាន ដោយសុវត្ថិភាព។
ក្នុងផែនការនោះ បើតាមការបញ្ជាក់ពីឧត្តមនាវីឯក Brad Cooper មេបញ្ជាការ CENTCOM, អាមេរិក នឹងចល័តនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


