ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រងការចោទថា បាញ់គ្រាប់កាំភ្លើងធំផ្ទុកផូស្វ័រ ហាមប្រាម ចូលក្រុងនានានៅលីបង់
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បានផ្សាយថា កងទ័ពអ៊ីស្រាអែលបានបាញ់ផ្លោងកាំភ្លើងធំចូលទីក្រុងនានានៅភាគខាងត្បូងប្រទេសលីបង់ជាមួយនឹងគ្រាប់រំសេវផ្ទុកដោយសារធាតុផូស្វ័រដែលងាយឆេះនិងជំរុញការឆាបឆេះ កាលពីថ្ងៃអង្គារ។
យោងតាមទីភ្នាក់ងារ NNA និងផ្សាយបន្តដោយសារព័ត៌មានមជ្ឈិមបូព៌ា MEMO នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ រាយការណ៍ថា ទីក្រុង Kounine និង Beit Yahoun ក្នុងស្រុក Bint Jbeil ត្រូវបានកំណត់គោលដៅដោយគ្រាប់កាំភ្លើងធំមានផ្ទុកផូស្វ័រ ដែលហាមឃាត់ដោយអន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានជាតិខាងលើ លើកឡើងថា៖ « យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នា លើទីក្រុង Kafra, Braachit និង Safad al-Battikh ក្នុងស្រុក Tyre »។
គួរបញ្ជាក់ថា ការវាយប្រហារនោះចូលដល់តំបន់ Beit al-Sayyad និង Mansouri ជាកន្លែងដែលមានការវាយឆ្មក់ចំនួនបី បានកំណត់គោលដៅលើផ្ទះសម្បែងជនស៊ីវិល។
យ៉ាងណា មិនមានព័ត៌មានបញ្ជាក់ពីអ្នកស្លាប់និងរបួសទេ។
ទោះបីជាមានបទឈប់បាញ់បានប្រកាសនៅថ្ងៃទី១៧ ខែមេសា និងពង្រីករហូតដល់ថ្ងៃទី១៧ ខែឧសភាក៏ដោយ កងទ័ពអ៊ីស្រាអែលនៅតែបន្តការវាយប្រហារប្រចាំថ្ងៃចូលក្នុងប្រទេសលីបង់ និងបំផ្លាញផ្ទះសម្បែងពលរដ្ឋយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិរាប់រយផងដែរ។
ក្រសួងសុខាភិបាលលីបង់ឱ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០២ ខែមីនា បានកើនឡើងដល់ ២ ៧០២នាក់ និងអ្នករងរបួស ៨ ៣១១នាក់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


