ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ប៉ះគ្នាមួយប្រាវ មុននេះ មិនមែនរឿងធំទេ មិនប៉ះពាល់ដល់បទឈប់បាញ់ឡើយ
ទោះបីជាមានសភាពការណ៍តានតឹងកើតឡើងក៏ដោយ ក៏លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបង្ហាញភាពជឿជាក់ និងមិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ ចំពោះព្រឹត្តិការណ៍ ដែលអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាចម្បាំងអាមេរិកចំនួនបីគ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកនៅតែចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ថាមានប្រសិទ្ធភាពនៅឡើយ។
នៅពេលដែលក្រុមអ្នកកាសែតសាកសួរថា តើការឈប់បាញ់គ្នានោះត្រូវរលាយបាត់បង់ដែរឬទេ បន្ទាប់ពីមានការវាយប្រហារលើនាវាអាមេរិកបែបនេះ លោក ត្រាំ បានឆ្លើយតប ដោយភាពកំប្លែងលាយឡំនឹងការឌឺដងថា វាគ្រាន់តែជារឿងលេងសើចបន្តិចបន្តួចតែប៉ុណ្ណោះ។ លោកបានរៀបរាប់ថា ខាងអ៊ីរ៉ង់គ្រាន់តែមកឆ្កឹះឆ្កៀល ឬលេងសើចជាមួយអាមេរិកបន្តិចបន្តួច ហើយខាងកងទ័ពអាមេរិក ក៏បានវាយបកកម្ទេចពួកគេវិញភ្លាមៗដែរ។ សម្រាប់លោក ត្រាំ ព្រឹត្តិការណ៍នេះមិនមែនជាការផ្ទុះសង្គ្រាមធំដុំអ្វីឡើយ គឺលោកគ្រាន់តែចាត់ទុកវាជា «រឿងបន្តិចបន្តួច» ដែលមិនអាចរង្គោះរង្គើដល់កិច្ចព្រមព្រៀងសន្តិភាពជារួមនោះទេ។
សូមរំលឹកថា អាមេរិក បានបើកការវាយលើទីតាំងជាច្រើន ទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងនៅច្រកសមុទ្រ Hormuz ផងដែរ ក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាជាការវាយបកចំពោះទីក្រុងតេហេរ៉ង់ ដែលកំណត់គោលដៅ លើនាវាចម្បាំងរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ ក៏អះអាងដែរថា ពិតជាមានការផ្ទុះនៅទីក្រុងមួយចំនួនមែន ដូចជា តេហេរ៉ង់, Qeshm និង Bandar Abbas ហើយចោទប្រកាន់សហរដ្ឋអាមេរិក ថា រំលោភបទឈប់បាញ់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


