ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្យួរ.ក មនុស្សម្នាក់ទៀត ដែលយកការណ៍ឲ្យ CIA និងចារកម្មអ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់ បានប្រហារជីវិតមនុស្សម្នាក់ទៀតហើយ ដែលជារនុកក្នុង យកការណ៍ឲ្យ CIA អាមេរិក និងភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល។

Al Jazeera ចុះផ្សាយនៅថ្ងៃ ចន្ទ ទី ១១ ខែ ឧសភា ឆ្នាំ ២០២៦ ថា ជនបង្កប់រូបនេះ មានឈ្មោះ Erfan Shakurzadeh ត្រូវប្រហារជីវិតដោយព្យួរ.ក។
Erfan វ័យ ២៩ ឆ្នាំ គឺជា និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មលំហអាកាស ហើយជាបុគ្គលិកបម្រើការងារ នៅអង្គការវិទ្យាសាស្ត្រមួយ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការ ផ្កាយរណប។
រូបគេ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២៥ ពីបទបញ្ជូនទិន្នន័យវិទ្យាសាស្ត្រសម្ងាត់ ទៅឲ្យភ្នាក់ងារចារកម្មបរទេស។
កាលពីចុងខែមេសា ទីក្រុងតេហេរ៉ង់ ក៏ប្រហារជីវិតបុរសពីរនាក់ផងដែរ ក្រោមការចោទប្រកាន់ដូចគ្នានេះ ដោយម្នាក់ឈ្មោះ Mohammad Masoum Shahi និងម្នាក់ទៀតឈ្មោះ Hamed Validi។
អ្នកទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ថា ជាសមាជិកនៃបណ្តាញចារកម្មរបស់អ៊ីស្រាអែល និងធ្លាប់បានទទួលការបណ្តុះបណ្តាល នៅក្រៅប្រទេស រួមទាំងនៅតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ ផងដែរ។
ពួកគេ ត្រូវបានផ្តន្ទាទោសពីបទ «ប្រឆាំងនឹងព្រះជាម្ចាស់» និងការចូលដៃ ជាមួយក្រុមសត្រូវ ជាពិសេសគឺរបប អ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


