Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ចូ​ បៃដិន​ បង្ហាញ​ការគាំទ្រ​​​បទ​ឈប់​បាញ់​គ្នា​នៅហ្គាហ្សា​​​ តែ​ការ​ពារ​សិទ្ធិ​អ៉ីស្រាអែល

បានផុស

នៅ

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​សម្តែង​ការ​គាំទ្រ​​ចំពោះ​បទឈប់​បាញ់​​គ្នា​នៅ​ហ្គាហ្សា ​កំឡុង​ពេល​លោក​​ហៅ​ទូរសព្ទ​​លើក​ទី​២​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល​លោក​ Benjamin​ Netanyahu នៅ​ថ្ងៃ​ចន្ទ។

យោង​តាម​សេតវិមាន​បង្ហាញ​ថា ការ​អធិប្បាយ​របស់​លោក បៃដិន ​អំពី​ឈប់​បាញ់​គ្នា​​ត្រូវ​បាន​បញ្ចប់​ដោយ​ចំហ។ វា​ផ្ទុយ​ពី​ការ​ទាម​ទារ​របស់​សមាជិក​សភា​ប្រជា​ធិបតេយ្យ​ជា​ច្រើន​នាក់ និង​អ្នក​ផ្សេង​ទៀត​​ដែល​ឲ្យ​បញ្ឈប់ភាគី​ទាំង​ពីរ​ជា​បន្ទាន់។ ប៉ុន្តែ​​ការ​អាន​សេចក្តី​អំពាវ​នាវ​​បាន​បង្ហាញ​ពី​កង្វល់​​សេតវិមាន​អំពី​ការ​ទម្លាក់​គ្រាប់​បែក ក្នុង​នោះ​ការ​វាយ​ប្រហារ​របស់​អ៉ីស្រាអែល​តាម​ផ្លូវ​អាការ​ដែល​មាន​គោល​ដៅ​លើ​ក្រុម​ហាម៉ាស​ឲ្យ​ចុះ​ខ្សោយ​ទៅ​វិញ។

លោក ចូ ដៃិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេតវិមាន​និយាយ​ថា មេ​ដឹក​នាំ​អាមេរិក​​លើក​ទឹក​ចិត្ត​ឲ្យ​​អ៉ីស្រាអែល​ខិត​ខំ​ប្រឹង​​​​ធានា​បាន​​នូវ​ការការពារ​ជន​ស៊ីវិល​ស្លូត​ត្រង់។ ប៉ុន្តែ​នោះ​គឺ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប៉ុណ្ណោះ បន្ទាប់មក​និយាយ​​ថា លោក​​បាន​គាំទ្រ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​​សិទ្ធិ​របស់​អ៉ីស្រាអែល​​ដើម្បី​ការពា​រខ្លួន​ពី​ការ​វាយ​ប្រហារ​រ៉ុក្កែត​គ្មាន​រើស​មុខ។

ជា​មួយ​គ្នានេះ ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​ការពារ​ជន​ស៊ីវិល ជា​ពិសេស​កុមារ​ ដោយ​សង្កត់​ធ្ងន់​ថា អ៉ីស្រាអែល​ក្នុង​នាម​ជា​ប្រជា​ធិបតេយ្យ​មាន​បន្ទុក​បន្ថែម​ដើម្បី​ធ្វើ​ការ​ងារ​នេះ។

នៅ​ថ្ងៃ​ចន្ទ​ជា​មួយ​គ្នានេះ មាន​​សេចក្តី​ថ្លែង​ការណ៍​​​​ពី​មេ​ដឹក​នាំ​កំពូល​ៗបាន​និយាយ​នៅ​​​ចំ​ថ្ងៃ​ទី​៨ នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​អ៉ីស្រាអែល និង​ប៉ាឡេស្ទីន។

លោក Boris Johnson

នៅ​ចក្រភព​អង់គ្លេស​វិញ អ្នក​នាំ​ពាក្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ Boris Johnson បាន​និយាយ​ថា អ៉ីស្រាអែល​​ត្រូវ​តែ​​បញ្ជៀស​ការប៉ះ​ពាល់​ដល់​ជន​ស៊ីវិល ប៉ុន្តែ​បាន​បង្ហាញ​កង្វល់​ថា ក្រុម​ហាម៉ាស​​បាន​កំពុង​ប្រើ​ហេដ្ឋារចនា​សម្ព័ន្ធ​ជន​ស៊ីវិល និង​ប្រជាជន​សម្រាប់​ការ​វាយ​ប្រហារ​របស់​ខ្លួន។

នៅ​ប្រទេស​អាល្លឺម៉ង់ លោក​ស្រីអធិការ​បតី​ Angela Merkel បាន​អំពាវ​នាវ​ឲ្យ​ឈប់​បាញ់​គ្នា ខណៈ​​កំពុង​និយាយ​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Benjamin Netanyahu។ យ៉ាង​ណា លោក​ស្រី​បញ្ជាក់​ថា សិទ្ធិ​របស់​អ៉ីស្រាអែល​គឺ​ការពារ​ខ្លួន​ទល់​នឹង​ការ​វាយ​ប្រហារ។

លោក​ស្រី Angela Merkel

ជា​មួយ​គ្នា​នេះ បារាំង និង​អេហ្ស៊ីប​ក៏​ស្ថិត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​អំពាវ​នាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​បន្ទាន់។

រហូត​មក​ដល់​ពេល មនុស្ស​ជាង​២១២​នាក់​បាន​ស្លាប់​ក្នុង​រាប់​ទាំង​កុមារ​៦១​នាក់​នៅ​តំបន់​ហ្គាហ្សា និង​១០​នាក់ មាន​ទាំង​កុមារ​២​នាក់​នៅ​អ៉ីស្រាអែល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម