ព័ត៌មានអន្ដរជាតិ
ច្រើនឡើងៗហើយ! គិតមកដល់ពេលនេះ វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងសាយភាយដល់ប្រទេសជាង ៥៣ ហើយ
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្ននេះវត្តមាននៅប្រទេសចំនួន ៥៣ ហើយ ។

ដោយឡែកទីភ្នាក់ងារ UN ក៏បាននិយាយនៅក្នុងរបាយការណ៍ខ្លួនថា បានទទួលព័ត៌មានពីប្រទេសនិងតំបន់ចំនួន ៧ បន្ថែមទៀត ប៉ុន្តែនៅមានប្រភពក្រៅផ្លូវការដែលខ្លួនត្រូវពិនិត្យបន្ថែមទៀត។
វ៉ារ្យង់ដែលត្រូវបានគេស្គាល់ថា B.1.617 ត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំមុន។ ប្រភេទរងចំនួនបីត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមអ្នកស្រាវជ្រាវ B.1.617.1 មានវីរុសដើម B.1.617, B.1.617.2 និង B.1.617.3 ហើយវីរុសនីមួយៗមានហ្សែនខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

WHO បាននិយាយថា វ៉ារ្យង់ B.1.617 បានបង្ហាញពីការឆ្លងកាន់តែខ្ពស់ ប៉ុន្តែភាពធ្ងន់ធ្ងរនៃជំងឺនិងហានិភ័យនៃការឆ្លងនៅតែស្ថិតក្រោមការស៊ើបអង្កេត។
នៅទូទាំងពិភពលោកកាលពីសប្ដាហ៍មុន ចំនួនករណីថ្មីនិងមរណភាពបន្តថយចុះ ដោយមានករណីថ្មីប្រមាណ ៤.១ លានករណី និងមានអ្នកស្លាប់ថ្មី ៨៤,០០០ នាក់បានថយចុះ ១៤ភាគរយ និង១២ភាគរយ បើប្រៀបធៀបនឹងសប្ដាហ៍មុន។
ទោះបីជាមានការធ្លាក់ចុះនៃនិន្នាការពិភពលោកក្នុងរយៈពេល ៤ សប្ដាហ៍កន្លងមកនេះក៏ដោយ ក៏ករណីនៃការស្លាប់ នៅតែខ្ពស់ ហើយការកើនឡើងគួរឲ្យកត់សម្គាល់ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសជាច្រើនលើពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖cgtn N Bangkok post
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


