អង់គ្លេស​អះអាង​ការ​សិក្សា​ថ្មី​ថា​ វ៉ាក់សាំង​ Pfizer​ និង​ AZ មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អង់គ្លេស​អះអាង​ការ​សិក្សា​ថ្មី​ថា​ វ៉ាក់សាំង​ Pfizer​ និង​ AZ មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា

បានផុស

នៅ

វ៉ាក់សាំង​ការពារ​កូវីដ-១៩​ Pfizer និង AstraZeneca ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​​​​ឥណ្ឌា បន្ទាប់​ពី​បាន​ចាក់​ទាំង​ពីរ​ដូស។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាក់​ពីរ​ដូស​នៃ​វ៉ាក់សាំង​​នីមួយៗ​​​​​គឺ​មាន​កម្រិត​ការពារ​ប្រហាក់​ប្រហែល​គ្នា​​ប្រឆាំង​នឹង​វីរុស​​បំប្លែង​ខ្លួន​ថ្មី​​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ពោល​គឺ​មាន​ប្រសិទ្ធភាព​ដូច​ការពារ​វីរុស Kent​ ដែរ។

ទោះ​បី​ជា​យ៉ាង​ណា វ៉ាក់សាំង​ទាំង​ពីរ​នេះ​មាន​ប្រសិទ្ធភាព​​ត្រឹម​តែ​៣៣​%​ប៉ុណ្ណោះ​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ក្នុង​រយៈ​ពេល​៣​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូស​ទី​១ ប្រៀប​ធៀប​នឹងប្រសិទ្ធភាព​​​៥០​%ការ​ពារ​​​វីរុស Kent។

សុខាភិបាល​សាធារណៈ​អង់គ្លេស​ដែល​បាន​ធ្វើ​ការ​សិក្សា​​ឲ្យ​ដឹង​ថា វ៉ាក់សាំង​​ទាំង​ពីរ​ទំនង​​​មាន​ប្រសិទ្ធភាព​​កាន់​តែ​ខ្លាំង​ក្នុង​ការ​ការពារ​មិន​ឲ្យ​ឈឺ​ធ្ងន់​ធ្ងរ និង​បណ្តាល​ឲ្យ​ស្លាប់។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក Matt Hancock មាន​ប្រសាសន៍​ថា ការ​រក​​ឃើញ​បាន​ធ្វើ​ឲ្យ​យើង​​មាន​​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​បំរាម​នៅ​អង់គ្លេស​ដែល​​​គ្រោង​​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា។

លោក​បន្ថែម​ថា ទិន្នន័យ​បាន​បង្ហាញ​ថា ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ​ពិត​ជា​សំខាន់​បំផុត។ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស្រី Priti Patel បានលើក​ឡើង​ថា ទិន្នន័យ​​គឺ​វិជ្ជមាន ប៉ុន្តែ​ដំណាក់កាល​បញ្ចប់​បំរាម​តាម​ផែន​ការ​​ត្រូវ​តែតាម​ដាន។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«យើង​នឹង​បន្ត​តាមដាន​ទិន្នន័យ…​យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​មនសិការ… យើង​កំពុងរក្សា​គម្លាត​សង្គម ពាក់​ម៉ាស់ អនុ​វត្ត​តាម​គោលការណ៍​ទាំង​អស់។ ជា​ការ​ពិត​នោះ​នឹង​ជួយ​យើង​បញ្ចប់​បំរាម​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា»។

ភស្តុតាង​​ជាក់​ស្តែង​

វ៉ាក់សាំង​ Pfizer ត្រូវ​បាន​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​៨៨​%​ក្នុង​ការ​បញ្ឈប់​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ពីរ​សប្តាហ៍​ បន្ទាប់​ពី​ចាក់​ដូស​ទី​២ និង​មាន​​​ប្រសិទ្ធភាព​៩៣​%​​​​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន Kent។ ចំណែក​ AstraZeneca មាន​ប្រសិទ្ធភាព​៦០​%​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ និង​​​មាន​​ប្រសិទ្ធភាព​៦៦​%​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ Kent។

សុខាភិបាល​សាធារណៈ​អង់គ្លេស (PHE) បាន​ឲ្យ​ដឹង​ថា ភាព​ខុស​គ្នា​នៃ​ប្រសិទ្ធភាព​រវាង​វ៉ាក់សាំង​ទាំង​ពីរ បន្ទាប់​ពី​ចាក់​ដូស​ទី​២​ប្រហែល​​ជា​ដោយ​សារ ការ​ចាក់​ AstraZeneca ដូស​ទី​២​ក្រោយ​វ៉ាក់សាំង​ Pfizer ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​មុន។

PHE បាន​និយាយ​ថា ទិន្នន័យ​ផ្សេង​ទៀតបង្ហាញ​ថា វាត្រូវ​ការពេល​យូ​រ​ជាង​មុន​ដើម្បី​ឈាន​ដល់​ប្រសិទ្ធភាព​កម្រិត​អតិបរមា​សម្រាប់​វ៉ាក់សាំង AstraZeneca។

ករណីលំដាប់​ហ្សេន​​ចំនួន ១២ ៦៧៥​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​សិក្សា​ដែល​​បាន​ធ្វើ​​ពី​ថ្ងៃ​ទី​៥ ខែមេសា ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា។​ មាន​តែ​១០៥៤​ករណី​ប៉ុណ្ណោះ​ក្នុង​ចំណោម​ទាំង​អស់​នោះ​គឺ​ជា​វីរុស​បំប្លែង​ខ្លួ​ន​ឥណ្ឌា​ដែល​ត្រូវ​បាន​គេ​ស្គាល់ B.1.617.2។

អ្នក​ស្រី​​វេជ្ជបណ្ឌិត Jenny Harries បាន​​ប្រាប់​កម្មវិធី Andrew Marr Show ថា ការ​សិក្សា​គឺ​ជា​ដំណឹង​ដ៏​ល្អ​​។

នាយកទី​ភ្នាក់​ងារ​សន្តិសុខ​សុខ​ភាព​ចក្រ​ភព​អង់គ្លេស​​មាន​ប្រសាសន៍​​ថា ការ​សិក្សា​គឺ​ជា​ភស្តុតាង​​ជាក់​ស្តែង​ទី​១​ដែល​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន។ ពេល​សួរ​អំពី​ភាព​ខុស​គ្នា​រវាង​វ៉ាក់សាំង Pfizer និង​ AstraZeneca អំពី​លទ្ធផល អ្នក​ស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា កត្តា​សំខាន់​មួយ​ដែល​ត្រូវ​ពិចារណា​គឺ​​ថា វ៉ាក់សាំង​ខុស​គ្នា​ត្រូវ​បាន​ចាក់​ឲ្យ​ក្រុម​មនុស្ស​អាយុ​ផ្សេង​គ្នា​តិច​តួច។

អ្នក​ស្រី​វេជ្ជបណ្ឌិត​ថា ៖«វ៉ាក់សាំង Pfizer ត្រូវ​បាន​ចាប់​ផ្តើម​​មុន​​គេ ពី​ព្រោះ​វា​អាច​ត្រូវ​បាន​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ទាប​​បំផុត​​ ជា​ទាហរណ៍​ ​គឺ​ចាក់​ឲ្យ​​​បុគ្គលិក​សុខាភិបាល​ដែល​វ័យ​ក្មេង​។ នេះ​គឺ​ជា​ការ​សិក្សា​គ្រប់​វ័យ។ ចំណែក​វ៉ាក់សាំង​ AstraZeneca ត្រូវ​បាន​ចាក់​ក្រុម​មនុស្សវ័យ​ចាស់​ដែល​មិន​អាច​​ចូល​​មណ្ឌល​​ធំបាន»​។

នៅ​ពេល​វីរុស​ប្រែ​ប្រួល ការការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​តែង​តែជា​រឿង​ទី​១​ដែល​​មាន​បំរ៉ែ​បម្រួល​ដែរ។ ដូច្នេះ​ការ​ពិត​គឺ​ថា វ៉ាក់សាំង​ Pfizer និង AstraZeneca ផ្តល់​​ឲ្យ​នូវ​កម្រិត​ការពារ​ខ្ពស់​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា បន្ទាប់​ពី​ចាក់​ដូសទី​២​គឺ​ជា​ការ​ធានា​យ៉ាង​ខ្លាំង​ដែល​អ្នក​ជំនាញ​រំពឹង​ថា វា​​នឹង​លេច​ធ្លោ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

កីឡា២ ម៉ោង មុន

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ទិ​ត សុធា ត្រូវបាន​ជនខិលខូច​យកឈ្មោះ​បង្កើត​គណនី Telegram បង្ហោះ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ដាក់ចេញអភិក្រម ៦ចំណុច ឈានទៅការរៀបចំការប្រលងឌីប្លូម ឬបាក់ឌុបដោយរលូន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services